សម្ដេចធិបតី៖ ទោះបីកម្ពុជាទទួលបានសន្ដិភាពពេញលេញ តែប្រជាជននៅប្រឈម ជាមួយស្រមោលគ្រាប់មីន

2024/11/25 07:16:54 pm        212

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោក​មួយ​ដែល​គ្មានមីន​ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ថា ទោះបី​ជា​កម្ពុជា​ទទួល​បានសន្ដិភាពពេញលេញតាំងពីឆ្នាំ ១៩៩៨ ប៉ុន្ដែប្រជាជនកម្ពុជា​នៅ​ប្រឈម​ជាមួយ​ស្រមោល​គ្រាប់​មីននៅឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទោះបីកម្ពុជាទទួលបានសន្ដិភាព​ពេញ​លេញ​នៅ​ឆ្នាំ១៩៩៨​ ក៏ដោយ ក៏ស្រមោលនូវ​គ្រាប់មីន​នៅ​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​មនុស្ស និងដល់ដំណើការស្ដារឡើងវិញក្រោយសង្គ្រាមរបស់កម្ពុជា។ ប្រជាជន​កម្ពុជា​មិន​អាច​រស់​នៅ និងប្រកប​ជីវភាព​ដូចប្រក្រតី​បាន​ទេ​ដោយ​សារ​តែ​ទឹកដី​នៅ​តែ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​មីន ហើយការកសាងប្រទេសឡើងវិញក៏ត្រូវប្រឈមផងដែរ ខណៈគ្រា​ប់​មីន​នៅតែជាបញ្ហា​រារាំង​ដល់​ការ​អភិវឌ្ឍ និងសមាហរណកម្មជាតិរបស់កម្ពុជា។

សម្ដេចធិបតីបញ្ជាក់ថា ទាំងអ្នកទេសចរ និងអ្នកវិនិយោគនឹង​មិន​មក​ប្រទេស​ដែល​មាន​សញ្ញា​ក្រហម​ថា ប្រយ័ត្នគ្រាប់មីននោះទេ។ ក្រៅពីនេះផលប៉ះពាល់នៃសង្គ្រាមបានបង្កផលប៉ះពាល់ដល់សតិអាម្មណ៍ និងស្មារតីធ្ងន់​ធ្ងរ​ដល់​ប្រជាជន​ផង​ដែរ។ គ្រាប់មីនបានធ្វើ​ឱ្យប្រជាជន​កម្ពុជា​ជា​ច្រើន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​ការពិត​នៃ​សន្ដិភាព និងនឹកស្រមៃដល់អនាគត់ដ៏ភ្លឺស្វាង។ ស្លាកស្នាមដែល​គ្រាប់មីន​បាន​បន្សល់​ទុក​ទាំង​ផ្លូវកាយ និងផ្លូវចិត្ត បានរម្លឹកជាប្រចាំអំពីការរន្ធត់ពីអតីតកាលនេះ។

ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា វឌ្ឍនភាព​ដ៏​ថ្លៃថ្លា​របស់ក​ម្ពុជា​ក្នុង​សកម្មភាព​ដោះមីន​នឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការជួយ​គាំទ្រ​ពី​សហគម​ន៍​អន្តរជាតិ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានា ដែលបាន​ផ្ដល់​នូវ​កិច្ច​ការ​គាំទ្រ​ទាំងហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តដល់កម្ពុជា ក្នុងការសម្រេចគោលដៅ​បោស​សម្អាត​មីន។ ខណៈមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញ មីនប្រឆាំងមនុស្សជាង ១ លាន​គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់ និងបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ពាន់​គីឡូម៉ែត្រក្រឡា ដោយបានប្រែក្លាយរាជធានី ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី ខេត្តអស់មីន៕ អត្ថបទ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm