សម្តេចធិបតី៖ កម្ពុជាបានខិតខំធ្វើកាត់បន្ថយជនរងគ្រោះ ដោយសារមីនមកតិចជាង១០០នាក់ ក្នុងមួយឆ្នាំ

2024/11/25 07:36:17 pm        128

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍រំលឹកអំពី​មហាសោកនាដកម្មដែលកម្ពុជា ធ្លាប់បានរងគ្រោះដោយសារសង្គ្រាម​ស៊ីវិលអស់ជាច្រើន​ទសវត្ស និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បង្កឱ្យមានជនរងគ្រោះមាន​ជាមធ្យម ជាង៤ពាន់៣០០នាក់ក្នុងមួយឆ្នាំ កាលពីឆ្នាំ១៩៩៦ ប៉ុន្តែសម្រាប់រយៈពេល១០ឆ្នាំចុង​ក្រោយនេះ បានធ្លាក់ចុះមកតិចជាង១០០នាក់ក្នុងមួយឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់​បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ នៅខេត្តសៀមរាប បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង និងការគាំទ្រនានាទាំងផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្ត កម្ពុជា បានបោះជំហានដ៏សំខាន់ក្នុងការសម្រេច​នូវគោលដៅបោសសម្អាតមីន ។

សម្តេចធិបតី បានបន្តថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង ដោយសេដ្ឋកិច្ចរបស់កម្ពុជា មាន​កំណើន ជាមធ្យមក្នុងរង្វង់៧%ក្នុង១ឆ្នាំមុនការរាតត្បាតនៃកូវីដ-១៩ ដែលបានរីកសាយភាយ​ដល់​តំបន់ដែលត្រូវបាន ដោះមីន ​និងជួយប្រជាជនរាប់លាននាក់បានចាកចេញពីភាពក្រីក្រ។ ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាត មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ។សហគមន៍សកម្មភាពកម្ចាត់មីនកម្ពុជា ​បានបន្តចែករំ ​លែក​ឧត្តមានុវត្តន៍របស់ខ្លួនពីជំនាញ​ដែល​ទទួលបានយ៉ាងលំបាកឲ្យទៅប្រទេសដទៃទៀត ​ដែលប្រឈមមុខ បញ្ហាស្រដៀងគ្នា រួមមាន​ប្រទេស អ៊ុយក្រែន អាហ្គានីស្ថាន អាម៉េនី អាស៊ែរបៃហ្សង់ និងរដ្ឋសមាជិកអាស៊ាន ផង ដែរ។ ទោះជាយ៉ាងណា ដំណើរកម្ពុជានៅវែងឆ្ងាយទៀត ដោយនៅមានផ្ទៃដីមានគ្រាប់មីនជាង ១ពាន់៦០០គីឡូ ម៉ែត្រក្រឡាទៀត ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១លាននាក់​ទៀត។ នេះជាមូល ហេតុដែលការបញ្ចប់ផលប៉ះពាល់អវិជ្ជមាននូវគ្រាប់មីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម ​និងការលើកកម្ពស់​ ជំនួយដល់ជនរងគ្រោះ គឺពិតជា​មូលដ្ឋានគ្រឹះនៃរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ​ហើយក៏បានបញ្ចូល ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពជាតិទី១៨។ ដូច្នេះត្រូវរួបរួមគ្នា ក្រោមអនុសញ្ញាអូតាវ៉ា ដែលជាឯក សារដ៏សំខាន់រួមរបស់មនុស្សជាតិ ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm