អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន

2024/11/25 07:56:47 pm        134

មានរយៈពេល ១៩ឆ្នាំមកហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានដាក់បញ្ចូល ទៅ​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹទ្ធាចារ្យ​ចាស់​ទុំដែលបានថែរក្សាមរតកវប្បធម៌របស់កម្ពុជាមួយនេះ បានឱ្យដឹងថា ល្ខោនស្រមោលស្បែកធំ ត្រូវបានមនុស្ស នៅលើ​ដីខ្មែរ​រៀបចំ​យក​មក​សម្ដែង​តាំង​ពី​មុន​កាល​សម័យ​អង្គរ​ទៅទៀត។

ល្ខោន​ស្រមោលស្បែកធំ ជាល្ខោនសក្ការៈមួយដែលគេរៀបចំសម្ដែងសម្រាប់តែកិច្ចពិធីសាសនាប៉ុ ណ្ណោះ។ នេះបើតាមព្រឹទ្ធាចារ្យ ប៉ុក សារ៉ាន់ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ឱ្យដឹង​។ លោកព្រឹទ្ធាចារ្យបន្តថា ទម្រង់ល្ខោននេះបុព្វដូនតាខ្មែរបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដែលបានហូរចូលមកកម្ពុជាតាំងពីដើមគ្រិស្តសករាជ មករៀបចំជាផ្ទាំងទស្សនីយភាពសម្ដែង។ វត្ត​មាន​នៃផ្ទាំងទស្សនីយភាពសម្ដែងល្ខោនស្រមោលស្បែកធំ ប្រហែល​ជា​រូបរាង​នៅ​អំឡុង​សតវត្សរ៍​ទី៨ ក្រោយគ្រិស្ត សករាជ។

ដោយសារតែភាពចំណាស់ និងការស្រឡាញ់ រួមទាំងខ្លាចបាត់បង់មរតកវប្បធម៌នេះផងនោះ លោកព្រឹទ្ធាចារ្យ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ជាពិសេស​យុវជន​សូមចូល​រួម​ថែ​រក្សា​មរតក​នេះ​ឱ្យ​បាន​គង់ វង្សពីមួយជំនាន់ទៅមួយជំនាន់។

ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ​របស់អង្គការយូណេស្កូនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ កម្ពុជាចាប់តាំង​ពី​ឆ្នាំ​១៩៩២ មក បានរៀបចំដាក់បញ្ចូលមរតកវប្បធម៌របស់ខ្លួនទាំងរូបី និងអរូបីបានចំនួនជាច្រើន ក្នុ​ង​នោះ​មានដូចជា តំបន់រមណី យដ្ឋានអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុក, ​តំបន់​ប្រាសាទកោះកេរ, របាំព្រះរាជទ្រ ព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ី​ដងវែង​, ល្ខោនខោលវត្តស្វាយអណ្ដែត, គុនល្បុ ក្កតោ, បណ្ណសារ​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង, ក្រាំងរឿងអ៊ីណាវបុស្បា, រឿងរាមកេរ្តិ៍តាគ្រុឌ, ឋបនីយជីវមណ្ឌលបឹងទន្លេសាប និងក្រុងបាត់ដំបងជាដើម៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm