ផលិតផលខ្មែរជាច្រើនត្រូវបានទទួលស្គាល់ថា មានភាពរីកចម្រើន និងល្អប្រសើរជាងមុន

2024/11/25 10:10:23 pm        529

នៅក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព រៀបចំឡើងដោយសហគ្រិនខ្មែរ ដោយ​មាន​ការ​តាំង​បង្ហាញ​នូវ​ផលិតផលខ្មែរជាច្រើនមុខទំនិញ និងសេវាកម្មនានាមកពីគ្រប់វិស័យ ត្រូវបានកត់​សម្គាល់​ឃើញ​ថា មានការចាប់អារម្មណ៍ច្រើនពីសាធារណជនទូទៅ ដោយបង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់​ផ្អើល និង​សប្បាយរីករាយ នៅពេលដែលខ្មែរអាចធ្វើបានល្អប្រសើរជាងមុន។

កំពុងដើរទស្សនា និងទិញទំនិញតាមស្តង់ កញ្ញា ណាត សៀងម៉ី ជាពលរដ្ឋមកពីខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ជា​ការ​មើលឃើញជាក់ស្តែង ពិតជាមានអារម្មណ៍ រំភើបចិត្ត នៅពេល​ដែល​ឃើញ​និង​ដឹ​ង​ថា​ខ្មែរ​អាច​ធ្វើ​បាន​ស្ទើរគ្រ​ប់វិស័យ ទោះបីថាកម្ពុជាដើរយឺត ប៉ុន្តែអាចធ្វើបានទាន់សម័យកាល ដូចជា​ខាងផ្នែកម្ហូបអាហារកែច្នៃ សម្លៀកបំពាក់ កាបូប ស្បែកជើង អេឡិចត្រូនិច និង​ផលិត​ផល​ខាង​ផ្នែក​វិស័យកសិកម្ម និងជលផលជាដើម។

ពលរដ្ឋ២នាក់ផ្សេងទៀត ដែលរស់នៅរាជធានីភ្នំពេញដូចគ្នា គឺកញ្ញា សួន យ៉ាដា និងអ្នកនាង អ៊ូច វណ្ណធីប បានលើកឡើងស្រដៀងគ្នាថា ពិតជា​មាន​មោទនភាព​ដែល​បាន​ឃើញ​ផលិត​ផល​ខ្មែរ​កាន់​តែ​កើន​ឡើង អាចផលិតបាន ថែមទាំងអាចដាក់​តាំង​បង្ហាញ​លក់​តាម​ផ្សារ​ទំនើប​នានា​ថែម​ទៀត ដែលសបញ្ជាក់ពីគុណភាព ការយកចិត្តទុក ក៏ដូចជាស្តង់ដារអនាម័យជាដើម ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់មានទំនុកចិត្តក្នុងការទិញយកទៅប្រើប្រាស់ និងទទួលទាន។

ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ទូទាំងប្រទេស ងាក​មក​គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏​ដូចជាផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។

សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤ និង២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសមិទ្ធផល និង​បន្ត​លើក​កម្ពស់​ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ ក្នុងព្រឹត្តការណ៍នេះ មានស្តង់ផលិតផល​ចូលរួម​សរុប​ជាង ២០០ស្តង់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា​ប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ទិវានេះ មានគោល​ដៅ​ផ្តល់​ភាព​អង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់​ឱកាស​កសាង​បណ្តាញ​ធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម​ដែល​កើត​ចេញ​ពី​នវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm