ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤ មក អ៊ុយក្រែន មានអ្នកស្លាប់ និងរងរបួសប្រហែល ៦៥.000នាក់ ដោយសារការវាយប្រហាររបស់ក្រុមសមរភូមិភាគខាងជើងរបស់រុស្ស៊ី។ នេះបើយោងតាមការគណនារបស់សារព័ត៌មានTASS។
មុននេះ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Andrey Belousov បាននិយាយនៅពេលចុះទៅមើលប៉ុស្តិ៍បញ្ជាការនៃក្រុមសមរភូមិភាគខាងជើងថា៖«អង្គភាពល្អបំផុតនៃយោធាអ៊ុយក្រែន បានរងការខូចខាតខ្ទេចខ្ទី ដោយផែនការរបស់ទីក្រុងគីវសម្រាប់ឆ្នាំ ២០២៥ ត្រូវបានរំខាន។
យោងតាមរបាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤ នៅពេលដែលអង្គភាពមកពីក្រុមសមរភូមិភាគខាងជើង បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងតំបន់ Kharkov ពួកគេ បានធ្វើ បណ្តាលឲ្យមនុស្សស្លាប់និងរបួស ៦៤.៧០០នាក់ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានចាប់ផ្តើមវាយបកទៅលើ ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ឃើស (Kursk) អ៊ុយក្រែន បានបាត់បង់ទាហានយ៉ាងហោចណាស់ ២.000នាក់ ក្នុងមួយសប្តាហ៍ នៅក្នុងតំបន់ទទួលខុសត្រូវរបស់ក្រុមសមរភូមិនេះ។