​ កិច្ចព្រមព្រៀង COP29 ដ៏ចម្រូងចម្រាស បង្ហាញថា កិច្ចសហប្រតិបត្តិការអាកាសធាតុ ស្ថិតក្នុងភាពមិនច្បាស់លាស់

2024/11/25 10:44:10 pm        80


នៅពេលដែលប្រធាន COP29 លោក Mukhtar Babayev បានឡើងលើវេទិកាបិទកិច្ចប្រជុំនៃកិច្ចប្រជុំកំពូលអាកាសធាតុ នៅទីក្រុងបាគូ កាលពីព្រឹកថ្ងៃអាទិត្យ (ទី២៤ ខែវិច្ឆិកា) ដោយសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយដែលសម្រេចបានដោយលំបាក ស្តីពីហិរញ្ញវត្ថុអាកាសធាតុពិភពលោក លោកបានកាន់នូវសុន្ទរកថាចំនួន ២ ជាប់នឹងខ្លួនលោក។

បើយោងតាមចំនួនប្រភព ២ ដែលដឹងពីបញ្ហា បានប្រាប់សារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សុន្ទរកថាមួយត្រូវបានបង្កើតឡើង ជុំវិញកិច្ចព្រមព្រៀងដែលត្រូវបានរំពឹងទុកថា នឹងកើតមានឡើង ខណៈដែលមួយទៀត ត្រៀមសម្រាប់លទ្ធភាពនៃការដួលរលំកិច្ចប្រជុំកំពូលនោះ។

ប្រភពមួយ ដែលជាមន្ត្រីម្នាក់នៅក្នុងគណៈប្រធាន COP29 បាននិយាយថា៖ «មែនហើយ ពួកយើងបានរៀបចំសុន្ទរកថាផ្សេងគ្នា ដើម្បីត្រៀមសម្រាប់សេណារីយោផ្សេងគ្នា ប៉ុន្តែនៅពេលដែលយើងឈានជើងឡើងទៅកាន់វេទិកា យើងមានទំនុកចិត្តលើភាពជោគជ័យរបស់យើង»។

នៅទីបញ្ចប់ លោក Babayev បានគោះញញួរតាមរយៈផែនការផ្ដល់ហិរញ្ញវត្ថុ ៣០០ពាន់លានដុល្លារ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងការចំណាយកើនឡើង ដោយសារការឡើងកម្ដៅផែនដី នៅទសវត្សរ៍ក្រោយ នៅមុនពេលអ្នករិះគន់មានពេលវេលា ដើម្បីជំទាស់ ដោយអនុញ្ញាតឲ្យលោកអាននូវសុន្ទរកថាវិជ្ជមានបន្ថែមទៀត។

តែយ៉ាងណាក្ដី ការរៀបចំរបស់លោក Babayev ដើម្បីត្រៀមសម្រាប់លទ្ធផលផ្សេងគ្នា នៅឯកិច្ចប្រជុំកំពូលដែលមិនចុះសម្រុងគ្នា ក្នុងប្រទេសសមុទ្រកាសព្យែន គឺអាសែប៊ៃហ្សង់ បានឆ្លុះបញ្ចាំងពីអ្វីដែលអ្នកតាមដានជាច្រើន បានដឹងរួចមកហើយមុនពេលវាចាប់ផ្តើម នោះគឺថា ការពិភាក្សាអំពីអាកាសធាតុ នៅទីក្រុងបាគូ នឹងមិនប្រព្រឹត្តទៅដោយរលូននោះឡើយ។ 

ក្ដីរំពឹង ដើម្បីទទួលបានកិច្ចព្រមព្រៀង មានកាន់តែតិចទៅៗ ដោយសារការព្រួយបារម្ភនៃការលេចឡើងនូវការដកខ្លួនរបស់សហរដ្ឋអាមេរិកពីកិច្ចសហប្រតិបត្តិការអាកាសធាតុពិភពលោក ភាពចលាចលភូមិសាស្ត្រនយោបាយ និងការកើនឡើងនូវនយោបាយឯកោនិយម ដែលបានធ្វើឲ្យបញ្ហាបម្រែបម្រួលអាកាសធាតុមិនស្ថិតក្នុងបញ្ជីអាទិភាពចម្បងរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm