ក្រសួងដឹកជញ្ជូនទួរគី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ម៉ាស៊ីនយន្តហោះដឹកអ្នកដំណើរផលិតនៅក្នុងប្រទេសរុស្ស៊ី បានឆាបឆេះជាអគ្គិភ័យឡើង ក្រោយចុះចតនៅអាកាសយានដ្ឋាន Antalya ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសទួរគី កាលពីថ្ងៃអាទិត្យ ។
ក្រុមអាជ្ញាធរ និយាយថា ការចុះចតនៅក្នុងអាកាសយានដ្ឋាននេះ ត្រូវបានផ្អាករហូតដល់ម៉ោង ៣ព្រឹកទាបភ្លឺ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ០០ ម៉ោងសកល ស្របពេលដែលក្រុមអាជ្ញាធរ អូសយន្តហោះចេញពីផ្លូវរត់ ។
ក្រសួងដឹកជញ្ជូនទួរគី បន្តទៀតថា អ្នកដំណើរ ៨៩នាក់ និងអាកាសយានិក ៦នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពពីយន្តហោះដឹកអ្នកដំណើរ Sukhoi Superjet 100 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Azimuth Airlines ដែលធ្វើដំណើរចេញពីទីក្រុងទេសចរណ៍ Sochi ស្ថិតក្នុងសមុទ្រខ្មៅរបស់រុស្ស៊ី ។
រូបភាពវីដេអូឃ្លីបដែលបានចែករំលែកនៅលើព័ត៌មានសង្គមដោយគេហទំព័រ Airport Haberឃើញអង្គភាពសង្រ្គោះបន្ទាន់ ឆ្លើយតបនៅកន្លែងកើតហេតុជាទីដែលម៉ាស៊ីនយន្តហោះ រកងការឆាបឆេះ ដោយអណ្តាតភ្លើង និងផ្សែងហុយចេញពីម៉ាស៊ីនយន្តហោះ ។
យោងតាមការអះអាងរបស់គេហទំព័រអាកាសយានដ្ឋាន Antalya បានឲ្យដឹងថា យន្តហោះក្រុមហ៊ុន Azimuth Airlines បានចុះចតនៅវេលាម៉ោងវេលាម៉ោង ៦ និង ២៥នាទី ម៉ោងសកល ៕