នាយករដ្ឋមន្ត្រីអូស្ត្រាលី និយាយសម្រាលក្ដីបារម្ភឯកជនភាពពីការហាមមិនឲ្យកុមារប្រើបណ្ដាញសង្គម

2024/11/25 10:46:33 pm        27


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ បាននិយាយថា ក្រុមហ៊ុនបណ្ដាញសង្គម នឹងត្រូវតម្រូវឲ្យបំផ្លាញទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រើ ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ ជាផ្នែកនៃអ្វីដែលរដ្ឋាភិបាលលើកឡើងថា ជាការហាមប្រាមឈានមុខគេលើពិភពលោក ចំពោះអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យចូលប្រើប្រាស់សេវាកម្មបណ្ដាញសង្គម។

អូស្ត្រាលីគ្រោងនឹងសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុដែលអាចរួមបញ្ចូលជីវមាត្រ ឬការកំណត់អត្តសញ្ញាណរបស់រដ្ឋាភិបាល ដើម្បីពង្រឹងបណ្ដាញសង្គមកាត់ផ្ដាច់អាយុ ដែលជាការគ្រប់គ្រងដ៏លំបាកបំផុតមួយចំនួន ដែលដាក់ដោយប្រទេសជាច្រើន រហូតមកដល់បច្ចុប្បន្ននេះ។

លោក Albanese បានប្រាប់សភានៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា៖ «វានឹងមានតម្រូវការផ្នែកឯកជនភាពយ៉ាងខ្លាំងក្លា និងតឹងរ៉ឹង ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជន ក្នុងនោះរួមទាំងកាតព្វកិច្ច ក្នុងការបំផ្លាញព័ត៌មានដែលបានផ្តល់ឲ្យ នៅពេលដែលអាយុត្រូវបានផ្ទៀងផ្ទាត់»។

ច្បាប់នេះនឹងប៉ះពាល់ដល់បណ្ដាញសង្គម Instagram និង Facebook របស់ក្រុមហ៊ុន Meta Platforms បណ្ដាញ TikTok របស់ក្រុមហ៊ុន Bytedance ហើយនិងបណ្ដាញសង្គម X និង Snapchat របស់លោក Elon Musk។

បណ្ដាញសង្គមទាំងនោះ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៣២លានដុល្លារអាមេរិក ប្រសិនបើមិនគោរពតាមច្បាប់។ រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួនមានបំណងអនុម័តសេចក្តីព្រាងច្បាប់នេះឲ្យចូលជាច្បាប់ជាធរមាន នៅបំណាច់ឆ្នាំរបស់សភា នាថ្ងៃទី២៨ ខែវិច្ឆិកា ដោយពន្លឿនដំណើរការឲ្យបានលឿន តាមរយៈសភាជាន់ខ្ពស់ និងជាន់ទាប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        120
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm