រូបភាពវីដេអូឃ្លីបរបស់សាក្សីថតបាននៅថ្ងៃចន្ទនេះ ឃើញសំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្លឹកហុយចេញពីទីក្រុង Kaluga ប្រទេសរុស្ស៊ី ក្រោយអគ្គិភ័យឆាបឆេះឡើង ។
អភិបាលក្នុងតំបន់និយាយនៅថ្ងៃចន្ទនេះថា បំណែកធ្លាក់ពីយានដ្រូនបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន បានបង្កឲ្យកើតមានអគ្គិភ័យនៅលើអគារឧស្សាហកម្មស្ថិតក្នុងទីក្រុង Kaluga របស់រុស្ស៊ី ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងថតវីដេអូពីអគារ និងទីតាំងរបស់ផ្សែងហុយ ដែលផ្គូផ្គងនឹងរូបភាពផ្កាយរណប ។
អភិបាលក្នុងតំបន់លោក Vladislav Shapsha និយាយថា ពុំមានអ្នករងរបួសនោះទេ ហើយយានដ្រូន ៣គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញ ប៉ុន្តែលោកពុំបានបញ្ជាក់ពីទីតាំងឧស្សាហកម្មដែលរងការឆាបឆេះជាអគ្គិភ័យនោះទេ ៕