បើពុំមានភ្លៀងធ្លាក់បន្តទៀត ពីរបីថ្ងៃទៀតជំនន់ទឹកពីថៃ ជនលិចមួយផ្នែកនៃក្រុងប៉ោយប៉ែត នឹងស្រកវិលរកសភាពធម្មតាវិញ

2021/10/24 08:52:06 pm        458

បន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ វេលាម៉ោង៥ល្ងាចស្ថានភាពទឹកជំនន់ពីប្រទេសថៃ និងទឹកភ្លៀង ដែលបានជនលិចមួយផ្នែកនៃក្រុងប៉ោយប៉ែត បានស្រកបន្តិចហើយ បើមិនមានភ្លៀងធ្លាក់ទៀត ពីរបីថ្ងៃទៀត ទឹកនឹកស្រកមករកសភាពធម្មតាវិញ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចែកជាពីរដោយពលរដ្ឋដែលរងគ្រោះធ្ងន់ មិនអាចនៅនឹងលំនៅដ្ឋានបាន ត្រូវបានជម្លៀស​មករក​ទីទួលសុវត្ថភាពសរុបចំនួន ៤០០គ្រួសារ ក្នុងនោះ កំពុងស្នាក់នៅតាមវត្ត សាលារៀន បុរី និងផ្សារ។

ប្រជាពលរដ្ឋដែលរងគ្រោះអាចនៅនឹងទីតាំងដែលគាត់នៅបាន គឺតាមការណែនាំរបស់ថ្នាក់​ដឹកនាំ​ជាពិសេសឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានឲ្យពួកគាត់នៅនឹងកន្លែងមិនមកទីទួលសុវត្ថភាពទេ ព្រោះការមកទីទួលសុវត្ថភាពមានការប្រមូលផ្តុំច្រើនប្រឈមនឹងការឆ្លងរាលដាលខ្លាំង ដូចនេះ ក៏សម្រេចឲ្យពួកគាត់នៅនឹងកន្លែងដោយមានការយកចិត្តទុកដាក់ណែនាំពួកគាត់ ឲ្យមានការ​ប្រុងប្រយ័ត្ន ចំពោះកូនតូចៗ កុំឲ្យលេងទឹក និងអនាម័យជានិច្ចជាសវាងការកើតនៅជំងឺផ្សេងៗ។ជាមួយនឹងប្រជាពលរដ្ឋដែររងគ្រោះទាំងនោះ សុទ្ធទទួលបានការយកចិត្តទុកដាក់ ទទួលបាន​អំណោយ​ដូចគ្នា នឹងត្រៀមសង្រ្គោះគ្រប់ពេល។

ជំនន់ទឹកពីថៃ និងទឹកភ្លៀងបានជនលិចលើសង្កាត់ចំនួនបីគឺ សង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និង សង្កាត់និមិត្ត ។ បច្ចុប្បន្នទាំងបី គឺទឹកស្រកចុះតិចតួចបានជាងមួយតឹក ហើយបើនៅតែមិនមានភ្លៀងពីរបីថ្ងៃទៀត នឹងស្រកមករកស្ថានភាពធម្មតាវិញ ព្រោះតាម​ការ​ផ្តល់ព័ត៌មានពីភាគីថៃ មិនមានទឹកហូរមកកម្ពុជាទៀតទេ។

ម្យ៉ាងទៀត ដើម្បីដោះស្រាយការជនលិច អាជ្ញាធរខេត្ត សុំកិច្ចសហការជាមួយខាងក្រុមហ៊ុន លោកឧកញ៉ា កុក អាន បើកទ្វារទឹកអូរខៃដនទាំងអស់ ដើម្បីឲ្យទឹកកាន់តែស្រកលឿន។យកគ្រឿងចក្រ បើកាយមុខទឹក- ត្រៀមកម្លាំង ជួយសង្គ្រោះ- ត្រៀមទូក ក្បូន ដើម្បីជម្លៀស​ប្រជាពលរដ្ឋ​តាមអូរព្រំដែន។

ទឹកជំនន់នេះ បានប៉ះពាល់ដល់ពលរដ្ឋ ស្រូវ ចំនួន៧៧ហិកតា ដំឡូងមី ១៤៨ហិកតា ដំណាំរួមផ្សំ ១១ហិកតា- ទឹកលិចផ្លូវ ៣០ខ្សែ ស្មើ ១២,១៥០ម៉ែត្រ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm