ប្រធានគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុប(EU)លោក Josep Borrell កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការសង្កត់ធ្ងន់ពីភាពបន្ទាន់នៃបទឈប់បាញ់នៅលីបង់ ពេលដែលលោកធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុងបេរូត ។
លោក Borrell បានជួបជាមួយគ្រូពេទ្យ និងអ្នកជំងឺ ហើយនិងបានធ្វើដំណើរទៅកាន់អគារនៅមន្ទីរពេទ្យ Geitaoui ស្ថិតក្នុងទីក្រុងបេរូត ជាទីដែលអ្នកគ្រោះថ្នាក់មួយចំនួនពីការវាយប្រហាររបស់អ៊ីស្រាអែល ទទួលបានការព្យាបាល ។
ថ្លែងទៅកាន់សារព័ត៌មាន ក្រោយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Geitaoui លោក Borrell និយាយថា បទឈប់បាញ់ត្រូវការយ៉ាងពិតប្រាកដ ។
លោកនិយាយថា បើសិនជារាល់យប់មាននូវការទម្លាក់គ្រាប់បែកថ្មី ហើយរាល់យប់មានមនុស្សកាន់តែច្រើនត្រូវបានសម្លាប់ ឬរងរបួស នៅទីបញ្ចប់អ្នកនឹងឈានដល់ដែនកំណត់សមត្ថភាពរបស់អ្នក ។
លោកបន្តថា ដូច្នេះហើយ ខ្ញុំមិនដឹងទេថាមួយណាជាឧបសគ្គ ប៉ុន្តែខ្ញុំមិនគិតថា អ្វីមួយនឹងអាចមានយុត្តិធម៌សម្រាប់ពេល ១ថ្ងៃនៃសង្រ្គាមនោះទេ ខ្ញុំមិនមើលឃើញហេតុផលណាមួយដែលអាចរកយុត្តធម៌រយៈពេល ១ថ្ងៃនៃការឈឺចាប់នោះឡើយ ហើយខ្ញុំសង្ឃឹមថា មនុស្សដែលមិនចង់បានសន្តិភាព មនុស្សដែលបន្តជំរុញឲ្យមានសង្រ្គាម ពួកគេត្រូវតែគិតគូរពីអ្វីដែលពួកគេកំពុងតែធ្វើ ៕


