នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូង និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីចូលរួមកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ថាមពលរ៉ែសំខាន់ៗពីទុនបម្រុងម៉ាឡេស៊ី និងពង្រឹងកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិ ស្របពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ធ្វើឲ្យល្អប្រសើរឡើងយន្តហោះកងកម្លាំងអាកាសរបស់ខ្លួន ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim បានចែករំលែកផងដែរការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំក្រោយ ដែលនឹងរួមបញ្ចូលវិស័យជាច្រើនបន្ថែមទៀត រួមទាំងសេវាកម្ម ការវិនិយោគទុន និងថាមពលស្អាត ។ នេះបើយោងតាមការអះអាងរបស់ការិយាល័យលោក Yoon ។
ការិយាល័យលោក Yoon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កូរ៉េខាងត្បូងធ្វើឲ្យមានចំណាប់អារម្មណ៍បន្តពីម៉ាឡេស៊ី ពេលដែលពួកគេចាប់ផ្តើមគម្រោងជំនួសយន្តហោះចម្បាំងធុនស្រាល ក្រោយកិច្ចព្រមព្រៀងឆ្នាំ ២០២៣ ដើម្បីផ្គត់ផ្គង់យន្តហោះចម្បាំង ១៨គ្រឿង មានតម្លៃ ៩២០លានដុល្លារ ។
លោក Yoon និងលោក Anwar បានចែករំលែកផងដែរ ក្តីកង្វល់ចំពោះកិច្ចសហប្រតិបត្តិការយោធាកើនឡើងរវាងកូរ៉េខាងជើង និងរុស្ស៊ី ហើយនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា និងអំពើហិង្សានៅប្រទេសលីបង់ ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ៕


