អគ្គលេខាធិការ IPU ចង់ពង្រីកទំនាក់ទំនងបន្ថែមរវាងសហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា

2024/11/26 12:54:30 am        62

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union - IPU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

​ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គលេខាធិការ IPU បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមអគ្គលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិនានា ដែលការណ៍នេះជាការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពក្នុងតំបន់ និងសកលលោក។ 

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឯកឧត្តមចង់ឃើញកម្ពុជាចែករំលែកនូវបទពិសោធន៍អំពីភាពអត់ឱន និងការធានានូវសុខសន្ដិភាពផ្ទៃក្នុងប្រទេស ក្រោយពីទទួលបាននូវសន្តិភាពពេញលេញ ជាមួយបណ្ដាប្រទេសនានា នៅលើសកលលោក។ ឯកឧត្តមក៏បានកោតសរសើរអំពីការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងបានបង្ហាញពីគោលបំណងនៃការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ IPU ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំកំពូលនាឱកាសនេះ នៅលើទឹកដីសៀមរាប-អង្គរ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារសំខាន់របស់ស IPU ដែលជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង ស្ថាប័នសភា និងសភា ក៏ដូចជារដ្ឋាភិបាលនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក និងបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជានៅក្នុងយន្តការសហភាពអន្តរសភា។ ជាមួយគ្នានោះ សម្ដេចបវរធិបតីបានស្វាគមន៍និងរីករាយចំពោះបំណងនៃការពង្រីកកិច្ចសហការបន្ថែមទៀតរវាងសហភាពអន្តរសភា IPU និងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm