សេចក្តីថ្លែងការណ៍របស់អ៊ីតាលី នាថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ប្រទេសអ៊ីតាលី និងជប៉ុនបានចុះហត្ថលេខានៅទីក្រុងរ៉ូម លើកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ។
អ៊ីតាលីបានប្រាប់ថា រដ្ឋមន្ត្រីការពារជាតិ លោក Guido Crosetto និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានឈ្មោះថា ACSA (កិច្ចព្រមព្រៀងទិញ និងសេវាកម្មងកាត់) ។
កិច្ចព្រមព្រៀងនេះ មានគោលបំណង «សម្រួលដល់ការទិញ ការផ្គត់ផ្គង់ ការផ្លាស់ប្តូរ ក្នុងវិស័យយោធា និងការកៀរគរជំនួយយ៉ាងឆាប់រហ័ស ក្នុងករណីមានអាសន្ន និងគ្រោះមហន្តរាយធម្មជាតិ»។
គួរបញ្ជាក់ថា ក្រៅពីកិច្ចព្រមព្រមទ្វេភាគីនេះ ប្រទេសអ៊ីតាលី និងជប៉ុន ក៏បានចាប់ដៃគូជាមួយចក្រភពអង់គ្លេស សម្រាប់គម្រោង GCAP ថ្មី ដើម្បីផលិតយន្តហោះចម្បាំងកម្រិតខ្ពស់ ដែលនឹងដាក់ឲ្យដំណើរការ នៅពាក់កណ្តាលទសវត្សរ៍ក្រោយ៕