នាយឧត្តមសេនីយ៍ ទៀ សីហា៖ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម បង្ហាញនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងបីឲ្យកាន់តែជិតស្និទ្ធថែមទៀត

2024/11/26 03:01:26 am        181

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ការ ធ្វើលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម គឺមានគោលបំណងធ្វើឲ្យកងទ័ពទាំងបីប្រទេសទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍រៀនសូត្រពីគ្នា ទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ហើយថែមទាំងបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃប្រទេសទាំងបីផងដែរ។

 ថ្លែងនៅក្នុងពិធីបិទលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមប្រធានបទ«ប្រតិបត្តិការជួយសង្រ្គោះ គ្រោះមហន្តរាយ បាក់រំលំអគារ» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧតុ្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា លំហាត់សមយុទ្ធអស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយដំណើរការដោយជោគជ័យនោះ គឺបានផ្តើមចេញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពនៃប្រទេសទាំងបី ខណៈកិច្ចសហប្រតិបត្តិ ការនេះ បានលើកកម្ពស់ជាបន្តបន្ទាប់សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតយោធា ស្របតាមគោលគំនិតដែលថ្នាក់ដឹកនាំប្រទេសទាំងបីបានព្រមព្រៀងគ្នានាពេលកន្លងមកនោះ។

 នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថា«ការណ៍នេះជំរុញឲ្យកងទ័ពប្រទេសទាំងបីជំនះ គ្រប់ឧបសគ្គ រួមចិត្តតែមួយ គៀកស្មាគ្នាធ្វើការជាមួយគ្នាគ្រប់ការលំបាក រហូតសម្រេចបានជោគជ័យ តាម ផែនការគ្រោងទុក។ មួយវិញទៀតតាមរយៈលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម បាន បន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងកងទ័ពប្រទេសទាំងបី សម្រាប់នាយទាហានបន្តវេនសិក្សារៀនសូត្រនាពេលអនាគត»។

 នៅក្នុងកម្មវិធីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ជោគជ័យដែល កងទ័ពប្រទេសទាំងបីសម្រេចបាននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍចំ ណងមិត្តភាពប្រទេសទាំងបី ក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នា បន្តអនុវត្តតាមទស្សនរួមដែលរដ្ឋាភិបាលប្រទេស ទាំងបី បានឯកភាពគ្នា ពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមក កាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិ ការវិស័យយោធាឲ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm