នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក ប្រឈមនឹងភ្លៀងធ្លាក់បន្ថែមទៀត ពេលព្យុះបោកបក់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិក បន្តវាយប្រហារដ្ឋមួយនេះ ដែលបានទទួលរងភ្លៀងធ្លាក់ខ្លាំងរួចទៅហើយ និងការជន់លិចនៅតាមតំបន់ជាច្រើន ។
រូបភាពផ្កាយរណបនៅថ្ងៃចន្ទនេះ ឃើញព្យុះដ៏ធំមួយកំពុងបង្កឲ្យមានអាកាសធាតុភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងរដ្ឋ California ។
សេវាកម្មឧតុនិយជាតិ រាយការណ៍ថា ពលរដ្ឋរស់នៅក្នុងរដ្ឋ California រំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃអង្គារ ដោយពួកគេព្រមានថា វានឹងអាចបង្កជាទឹកជំនន់ដ៏គំហក់ ក៏ដូចជាបំណាក់ដី នៅតាមតំបន់ភ្នំ ។
ព្រិលធ្លាក់កម្ពសក់ពី ៩០សង់ទីម៉ែត្រ ដល់ ១២០សង់ទីម៉ែត្រ ត្រូវបានគេព្យាករណ៍ថា នឹងកើតមានផងដែរនៅតាមតំបន់ភ្នំ Sierra Nevada ។
ព្យុះដែលគេស្គាល់ថាជា “ទន្លេបរិយាកាស” ដោយសារតែជាតិសំណើមខ្ពស់របស់វានោះ ចាប់តាំងពីសប្តាហ៍មុនមក បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់មនុស្សរាប់ម៉ឺននាក់ ៕