គណបក្ស SPD របស់អាល្លឺម៉ង់ តែងតាំងលោក Scholz ជាបេក្ខជនអធិការបតី

2024/11/26 03:38:40 am        90


ប្រភពគណបក្សចំនួន ២ បានប្រាប់ឲ្យដឹងថា គណបក្សកាន់អំណាចរបស់ប្រទេសអាល្លឺម៉ង់ គឺប្រជាធិបតេយ្យសង្គម (SPD) នៅថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) នេះ បានតែងតាំងអធិការបតី លោក Olaf Scholz ផ្លូវការជាបេក្ខជននាំមុខគេ សម្រាប់ការបោះឆ្នោតមុនអាណត្តិ នាពេលខាងមុខ ដោយការសម្រេចនេះបានផ្តល់ឲ្យរូបលោកនូវឱកាសទទួលបានអាណត្តិទី២ បើទោះបីជាកំពុងដឹកនាំរដ្ឋាភិបាលចម្រុះដែលដួលរលំក៏ដោយ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិដ៏មានប្រជាប្រិយ គឺលោក Boris Pistorius បានដកខ្លួនចេញពីការឈរឈ្មោះប្រកួតប្រជែងនេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបញ្ចប់ការរំពឹងទុកជាច្រើនសប្តាហ៍ ជុំវិញថា តើលោកគួរតែដឹកនាំគណបក្ស SPD នៅក្នុងការបោះឆ្នោតជំនួសលោក Scholz ដែរ ឬយ៉ាងណា។

ប្រភពពីគណបក្សបាននិយាយថា គណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស SPD បានបោះឆ្នោតជាឯកច្ឆន្ទឲ្យលោក Scholz ជាបេក្ខជនអធិការបតី។

លោក Scholz ជាអធិការបតីដែលមានប្រជាប្រិយភាពតិចបំផុត នៅប្រទេសអាឡឺម៉ង់ គិតចាប់តាំងពីការបង្រួបបង្រួម ក្នុងឆ្នាំ១៩៩០ មានយុទ្ធនាការដ៏ធំក្រៃលែង នៅចំពោះមុខលោក ប្រសិនបើលោកចង់ឈ្នះការបោះឆ្នោតដែលរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ។

គណបក្ស SPD របស់លោក បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងការស្ទង់មតិ។ ការស្ទង់មតិមួយ ដោយស្ថាប័នស្ទង់មតិ INSA ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានបង្ហាញថា គណបក្សនេះ មានសំឡេងគាំទ្រ ១៤ភាគរយ នៅពីក្រោយក្រុមប្រឆាំងអភិរក្សនិយម ដែលទទួលបានសំឡេង ៣២ភាគរយ និងក្រុមស្ដាំនិយមជ្រុល គឺគណបក្សជាម្រើសផ្សេងទៀតសម្រាប់អាល្លឺម៉ង់ (AfD) ដែលមាន ១៩ភាគរយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm