រដ្ឋនិងឯកជនសហការជំរុញបណ្តុះបណ្តាល SME តាមរាជធានីខេត្ត លើគម្រោងទទួលបានហិរញ្ញប្បទាន

2024/11/26 04:31:53 am        92

ភ្នំពេញ ៖ FASMEC សហការជាមួយដៃគូផ្សេងៗ បើកសម្ពោធគម្រោងវគ្គបណ្តុះបណ្តាល លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជំរុញបណ្តុះបណ្តាលដល់ SME នៅតាមបណ្តារាជធានី-ខេត្ត មានលទ្ធភាពទទួល បានឥណទានសម្រាប់អភិវឌ្ឍន៍អាជីវកម្ម ស្ថិតក្រោមការគាំទ្ររបស់មូលនិធិអភិវឌ្ឍន៏ជំនាញ SDF ។

​ឧកញ៉ា សុខ ដារ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងនៅក្នុងពិធីសម្ភោធគម្រោងវគ្គបណ្តុះបណ្តាល “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” នៅល្ងាចថ្ងៃម្សិលមិញនេះថា ជុំវិញការបណ្តុះបណ្តាលនេះ, FASMEC បានទទួលថវិការបដិភាគពីមូលនិធិអភិវឌ្ឍន៍ ជំនាញ SDF ជាបន្តបន្ទាប់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់សហគ្រាសធុនតូច និងមធ្យម ជាក់ស្តែងនៅក្នុង ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣, FASMEC បានផ្តល់វគ្គបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុ ដល់ម្ចាស់សហគ្រាសចំនួន ៦២៥ នាក់ នៅ ទូទាំង ២៥ រាជធានី-ខេត្តដោយជោគជ័យ។

ឧកញ៉ា បន្តថា ចំណែកក្នុងឆ្នាំ ២០២៤ នេះ, FASMEC បានទទួលវគ្គបណ្តុះបណ្តាលចំនួន៣វគ្គរួមមាន៖ ទីផ្សារឌីជីថល, វគ្គបណ្តុះបណ្តាលប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានមនុស្ស និងវគ្គបណ្តុះបណ្តាល “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” សហការជាមួយ ក្រុមហ៊ុនមេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MIV) ដែលបានកំពុងសម្ពោធ នាពេលនេះ  ហើយគម្រោងនេះនឹងចាប់ផ្តើមអនុវត្ត ចាប់ពីនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៥ គ្រោងបើកវគ្គបណ្តុះបណ្តាលចំនួន ២៥ វគ្គ ទូទាំងប្រទេសកម្ពុជា ដែលរំពឹងថា តាមរយៈនៃការបណ្តុះបណ្តាលនោះ នៅក្នុងវគ្គនីមួយៗនឹងមានសិក្ខាកាមចូលរួមចំនួន ៦២៥ នាក់ ដោយក្នុងនោះស្ត្រីមានប្រមាណ ៤០%។

ទាក់ទិនឥណទាន, លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) លើកឡើងថា សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់សម្រាប់ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ បញ្ហានេះ, SME ទាមទារឱ្យមានការ គាំទ្រពីក្របខណ្ឌជាតិ ស្ថាប័នពាក់ព័ន្ធ សមាគម ពីដៃគូសហការ ជាពិសេសធនាគារ និងវិស័យហិរញ្ញវត្ថុផ្សេងៗ ក្នុងនោះការទទួល បានហិរញ្ញប្បទានគឺជាឧបសគ្គមួយសម្រាប់ SME ក្នុងការវិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើន។ ដូច្នេះតាមរយៈនៃការបើកបណ្តុះបណ្តាលទៅ ដល់ SME តាមបណ្តារាជធានី-ខេត្ត គឺជាកត្តាមួយសំខាន់ ដើម្បីពង្រីកចំណេះទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងនោះ។

ជុំវិញការទទួលបានហិរញ្ញប្បទាននេះដែរ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ SDF លើកទឹកចិត្ត ដៃគូសហការទាំងអស់ បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអ្នកស្ថិតក្នុងវិស័យ SMEs ដើម្បីចូលរួមលើកកម្ពស់ ជំនាញ គុណភាព និងបរិមាណ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ SDF ជឿជាក់យ៉ាងមុតមាំថា ការចូលរួមលើកកម្ពស់ និងអភិវឌ្ឍ ជំនាញជូនបុគ្គលិក និងម្ចាស់ SMEs នេះ នឹងជួយបង្កើនផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល រួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជា ក្រោមពាក្យស្លោកថា “ជំនាញខ្ពស់ ចំណូលខ្ពស់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm