កោះកុង​លើក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ដ​លើកដំបូង ខណៈ​ត្បូងឃ្មុំ​បាន​ត្រឹម​ជើងឯក​រង ២​ឆ្នាំ​ជាប់​គ្នា​

2021/10/25 10:17:13 am        225

បាល់ទាត់​៖ ​ក្រុមបាល់ទាត់​កោះកុង​អេ​ហ្វ​ស៊ីបាន​ក្លាយជា​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ បន្ទាប់ពី​យកឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្ត​ត្បូងឃ្មុំដោយ​លទ្ធផល ៣-០ ក្នុងជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ការប្រកួត​នេះ ក្រុម​កោះកុង​អេ​ហ្វ​ស៊ីបាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ខេត្ត​ត្បូងឃ្មុំ ១​គ្រាប់​មុន​ទាំង​លំបាកនៅ​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ប៉ែន បញ្ញា​វ​ឌ្ឍ នៅ​នាទី​៣៧។​ ​ប៉ុន្ដែ​ចូល​វគ្គ​ទី​២ បន្ទាប់ពី​លេង​បាន​ជាង ១០​នាទី ត្បូងឃ្មុំបាន​បាត់បង់​សមាជិក​ម្នាក់គឺ​កីឡាករ លី រ​មី ក្រោយ​រង​ពិន័យ​កាត​លឿង ២​ដងស្មើនឹង​កាត​ក្រហម ដែល​ធ្វើ​ឲ្យ​ក្រុម​លោក ហុក សុ​ជីវ័ន មានប្រៀប និង​បានដាក់​សម្ពាធរហូត​រកបាន ២​គ្រាប់​បន្ថែមដោយ​កីឡាករ ជៀន វិសាល នៅ​នាទី​៨១ និង​កីឡាករ ពៅ ភា​រិ​ទ្ធ នៅ​នាទី​៩០+៤។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីបើក​ទំព័រ​ប្រវត្តិសាស្ដ្រ​លើក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ខេត្តលើកដំបូង ស្របពេល​ខេត្ត​ត្បូងឃ្មុំបាន​ត្រឹម​ជើងឯក​រង ២​ឆ្នាំ​ជាប់​គ្នាសម្រាប់​រដូវ​កាល​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ បន្ទាប់ពី​ពួកគេធ្លាប់​គ្រង​ជើងឯក​ពាន​ថ្នាក់​ខេត្ត​លើកដំបូង កាលពី​ឆ្នាំ​២០១៩ កន្លងទៅ។​

ចំពោះ​រង្វាន់​ជ័យលាភី​ពានរង្វាន់​ថ្នាក់​ខេត្ត​ឆ្នាំនេះ ក្រុម​ជើងឯក​កោះកុង​អេ​ហ្វ​ស៊ីទទួលពាន និង​មេដាយមាស អម​ប្រាក់រង្វាន់ ១៥​លាន​រៀល ខណៈ​ក្រុម​លេខ​២ ខេត្ត​ត្បូងឃ្មុំទទួលបាន​មេដាយប្រាក់ និង​ប្រាក់រង្វាន់ ៧​លាន ៥​សែន​រៀល និង​ក្រុម​លេខ​៣ ខេត្តបន្ទាយមាន​ជ័យទទួលបាន​មេដាយ​សំរឹទ្ធ អម​ប្រាក់រង្វាន់ ៥​លាន​រៀល មុន​ក្រុម​ទាំងពីរដឹក​ដៃ​គ្នា​ទៅលេង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិ នាពេល​ឆាប់ៗ​ខាងមុខ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm