[UPDATE] មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រលោក Imran Khan នៅជិតរដ្ឋធានីប៉ាគីស្ថាន

2024/11/26 03:43:51 pm        237

ក្រុមមន្ត្រី និងគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បាននិយាយថា យ៉ាងហោចណាស់មន្ត្រីនគរបាលម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសនៅប្រទេសប៉ាគីស្ថាន ខណៈក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ដែលកំពុងជាប់ពន្ធនាគារ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅខាងក្រៅរដ្ឋធានី Islamabad កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ក្រុមអាជ្ញាធរបានអនុវត្តការបិទខ្ទប់ទីក្រុងដើម្បីរក្សាសន្តិសុខរយៈពេលពីរថ្ងៃចុងក្រោយនេះ បន្ទាប់ពីលោក Khan បានអំពាវនាវឲ្យមានការហែក្បួននៅសភាសម្រាប់ការតវ៉ាអង្គុយទាមទារឲ្យដោះលែងរូបលោក ខណៈផ្លូវហាយវ៉េនានាក្នុងទីក្រុងត្រូវបានបិទ។

ស្នងការនគរបាលខេត្ត លោក អ៊ូស្មាន់ អាន់វ៉ា(Usman Anwar) បាននិយាយថា មន្ត្រីនគរបាលម្នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១១៩ នាក់ផ្សេងទៀតបានរងរបួស ហើយរថយន្តនគរបាល ២២ គ្រឿងត្រូវបានដុតបំផ្លាញក្នុងការប៉ះទង្គិចគ្នានៅខាងក្រៅទីក្រុង Islamabad និងកន្លែងផ្សេងទៀតក្នុងខេត្ត Punjab ។ លោកបន្តថា មន្ត្រីពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គណបក្សរបស់លោក Khan បាននិយាយថា បុគ្គលិករបស់ខ្លួនជាច្រើននាក់ក៏បានរងរបួសផងដែរ។

គណបក្សខាងលើបាននិយាយថាភរិយាទីបីរបស់មេដឹកនាំជាប់ពន្ធនាគារគឺលោកស្រី Bushra Bibi និងមន្ត្រីជំនិតដ៏សំខាន់គឺ លោក Ali Amin Gandapur ដែលជារដ្ឋមន្រ្ដីប្រចាំខេត្ត ខៃប៊ ផាកទុងខ្វា (Khyber Pakhtunkhwa) កំពុងដឹកនាំការហែក្បួនដែលបានទៅដល់ជិតខាងក្នុងទីក្រុង Islamabad កាលពីយប់ថ្ងៃចន្ទ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm