ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឆ្នាំនេះ គឺជាខួប ៧៥ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ដែលចិនបានព្យាករណ៍លើការកើនឡើងនូវកំណើនបច្ចេកវិទ្យានៅក្នុងប្រទេសចិន ក្នុងនោះតាមរយៈ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ចិនបាននាំយកបច្ចេកវិទ្យាទំនើបជាច្រើនមកកម្ពុជាផងដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលមានសេដ្ឋកិច្ចបើកចំហរ និងសេរីនៅអាស៊ី ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគអាចរក្សាប្រាក់ចំណេញរបស់ពួកគេ និងជាគោលដៅសម្រាប់ធ្វើការវិនិយោគរបស់វិនិយោគិនប្រទេសនានា។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កម្ពុជា មិនត្រឹមតែផ្ដល់ជូនវិនិយោគិននូវកន្លែងវិនិយោគប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងផ្ដល់ឱកាសវិនិយោគសម្រាប់អាគតរបស់ពួកគេ ខណៈប្រទេសកម្ពុជាគឺជាប្រទេសយុទ្ធសាស្រ្ដទាំងក្នុងអាស៊ី និងក្នុងតំបន់ដែលមានសក្ដានុពលលើហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនមានសក្ដានុពល។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កត្តាសន្តិភាពគឺជាទំនិញដ៏មានតម្លៃបំផុត សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ដូច្នេះហើយបានរាជរាជរដ្ឋាភិបាលចាំបាច់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន៕
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តរំលឹកអំពីកត្តាសន្តិភាព ខណៈសម្តេច បានលើកឡើងថា «សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជា គឺជាអំណោយផលយ៉ាងល្អ ដល់ការវិនិយោគសម្រាប់បរទេស»។