ក្រុមមន្ត្រីអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សហភាពអឺរ៉ុប និងមន្ត្រីចិន កំពុងពិភាក្សាជម្រើសការដំឡើងពន្ធរបស់អឺរ៉ុបលើរថយន្តអគ្គិសនីរបស់ចិន(EV) រួមទាំងតម្លៃអប្បបរមាដែលរថយន្តបែបនេះអាចត្រូវបានលក់នៅអឺរ៉ុប ប៉ុន្តែគ្មានដំណោះស្រាយនឹងកើតឡើងទេ។

លោក ប៊ន ឡាំងហ្កា (Bernd Lange) ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុបបានប្រាប់ទូរទស្សន៍អាល្លឺម៉ង់កាលពីចុងសប្ដាហ៍មុនថា កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនិងចិនចំនួន២៧ ដើម្បីដោះស្រាយការដំឡើងពន្ធ ជាមួយនឹងអ្វីផ្សេងទៀតគឺជិតឈានដល់ហើយ។

ប៉ុន្តែក្រុមមន្ត្រីសហភាពអឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារភាពរសើបនៃកិច្ចចរចាជាមួយទីក្រុងប៉េកាំង បាននិយាយថា នេះមិនត្រឹមត្រូវទេ ព្រោះខណៈកិច្ចពិភាក្សាកំពុងបន្ត នៅតែមានឧបសគ្គដែលរារាំងកិច្ចព្រមព្រៀងមិនឲ្យកើតឡើង។
មួយក្នុងចំណោមជម្រើសដែលកំពុងពិចារណាគឺកំណត់តម្លៃអប្បបរមាលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនដើម្បីដំឡើងម្លៃ ដែលសហភាពអឺរ៉ុបបានសន្និដ្ឋានបន្ទាប់ពីការស៊ើបអង្កេតដ៏យូរ ដែលចោទប្រទេសចិនថា បានផ្ដល់ការឧបត្ថម្ភបម្រុងមិនស្មើភាពដល់ក្រុមហ៊ុនចិន។

ដើម្បីដោះស្រាយការឧបត្ថម្ភធននេះ សហភាពអឺរ៉ុបកាលពីខែមុនបានដំឡើងពន្ធលើរថយន្តអគ្គិសនី ផលិតដោយចិនដល់ទៅ៤៥,៣% ក្នុងការស៊ើបអង្កេតពាណិជ្ជកម្មដ៏ចម្រូងចម្រាសបំផុតរបស់ខ្លួន ជាចំណាត់ការមួយ ដែលបានធ្វើឲ្យអឺរ៉ុបខ្វែងគំនិតគ្នា និងបង្កឱ្យមានការសងសឹកពីទីក្រុងប៉េកាំង៕