អបអរសាទរ! ប្រៃសណីយ៍កម្ពុជាទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស និងពានរង្វាន់​ពាណិជ្ជកម្មប្រៃសណីយ៍ឆ្នាំ២០២៤

2024/11/26 05:28:23 pm        111

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួល​ពាន​រង្វាន់​កិត្យានុភាព​ចំនួន ២ នៅក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សា​ប្រតិបត្តិការ​ប្រៃសណីយ៍​នៃ​សហភាព​ប្រៃសណីយ៍​សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS ២០២៤) សម្រាប់ស្នាដៃការងារក្នុង ការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បី​ជួយ​គាំទ្រ​គម្រោង​លើក​កម្ពស់​ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​ប្រកប​ដោយ​នវា​នុវត្តន៍​ តាម​រយៈប​ណ្ដាញប្រព័ន្ធប្រៃសណីយ៍។

វិញ្ញាបនបត្រ​សុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្ដេជ្ញាចិត្តរបស់​ប្រៃសណីយ៍កម្ពុជា​ក្នុង​ការ​ធានាសន្តិសុខចំពោះរាល់សំបុត និងកញ្ចប់បញ្ញើនៅក្នុងបណ្ដាញសេវាកម្មរបស់ខ្លួន ព្រម​ទាំង​ការអនុវត្តស្តង់ដាសុវត្ថិភាព និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យប​ញ្ញើ​ប្រៃសណីយ៍​មាន​សុវត្ថិភាព និងការបញ្ជូនបញ្ញើនៅកា​ន់​ប្រទេស​នានា​ក្នុង​ពិភព​លោក​ប្រកប​ដោយ​ទំនុក​ចិត្ត និង​ប្រសិទ្ធ​ភាព​ខ្ពស់។ ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍២០២៤ ដែលត្រូវបានរៀបចំ​ដោយ​សហភាព​ប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់​ការ​សម្របសម្រួលពាណិជ្ជកម្ម(GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ(ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្នពាណិជ្ជកម្មប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជាលក្ខណៈគ្រួសារ ខ្នាតតូច និងមធ្យម (MSMEs)។

លទ្ធផលដែលប្រៃសណីយ៍កម្ពុជាសម្រេចបាននេះ គឺកើតចេញពីការធ្វើកំណែទម្រង់របស់ប្រៃសណីយ៍កម្ពុជា ដោយស្រប តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រយ៉ាងខ្លាំងដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោក ថេន សំវិសុទ្ធ អគ្គនាយកនៃប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា៖ “ ពានរង្វាន់ទាំងនេះគឺជាភស្តុតាងមួយ នៃការប្តេជ្ញាចិត្តឥតងាកររបស់ថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា ក្នុងការធានាមានឱ្យសុវត្តិភាពនិងនវានុវត្តន៍ក្នុងសេវាប្រៃសណីយ៍។ ជាងនេះទៅទៀត នេះក៏ជាការទទួលស្គាល់នូវការប្ដេជ្ញាចិត្តរបស់និយោជិតប្រៃសណីយ៍កម្ពុជា ដែលបានខិតខំធ្វើការដោយឥតនឿយហត់ ដើម្បីរក្សាទំនុកចិត្ត និងសុវត្ថិភាពបញ្ញើរបស់អតិថិជន។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជារបត់ដ៏សំខាន់មួយនោះទេ ប៉ុន្តែក៏ជាការ លើកទឹកចិត្តផងដែរ ដើម្បីជំរុញការផ្តល់សេវាប្រៃសណីយ៍ឱ្យកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងសហគមន៍ពាណិជ្ជកម្មសកល។

ពានរង្វាន់ទាំងនេះ បានជួយពង្រឹងប្រៃសណីយ៍កម្ពុជាឱ្យក្លាយជាប្រតិបត្តិករប្រៃសណីយ៍នាំមុខគេមួយក្នុងតំបន់ និងបង្ហាញពីការតាំងចិត្តខ្ពស់របស់យើងក្នុងការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងនវានុវត្តន៍សម្រាប់អតិថិជន។”

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm