ប្រតិភូមកពីប្រទេសនានានៅជុំវិញពិភពលោក នៃអង្គការ យុទ្ធនាការអន្តរជាតិ ដើម្បីបញ្ឈប់ការប្រើប្រាស់មីន និងសម្ព័ន្ធគ្រាប់បែកចង្កោម (International Campaign to Ban Landmines – Cluster Munition Coalition (ICBL-CMC)) ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន នៅព្រះរាជាណាចក្រកម្ពុជា សម្តែងមតិដោយបង្ហាញពាក្យស្លោកផ្សេងៗពីការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា អង្គការ ICBL តែងតែរៀបចំការសម្តែងមតិដូច្នេះដើម្បីជំរុញដល់ប្រទេសនានាជុំវិញពិភពលោកចូលរួមគោរពអនុសញ្ញាអូតាវ៉ា៕ ប្រភព៖ AKP










