វៀតណាម៖ រដ្ឋាភិបាលបាននិយាយថា ប្រទេសវៀតណាមបានបញ្ជូនទាហានរាប់រយនាក់ និងគ្រឿងចក្រធុនធ្ងន់នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីបំណាក់ដីដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីព្យុះទីហ្វុង Molave ជាព្យុះមួយក្នុងចំណោមព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងបំផុត នៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ។
រដ្ឋាភិបាលបាននិយាយថា បំណាក់ដីដែលបានវាយប្រហារតំបន់ដាច់ស្រយាល ក្នុងខេត្តក្វាងណាមភាគកណ្ដាលកាលពីមួយថ្ងៃមុនបានសម្លាប់មនុស្ស ២៥នាក់ និងបាត់ខ្លួនចំនួន ៥៣នាក់ ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយអាកាសធាតុអាប់អួ នៅពេលចុងក្រោយនៃឥទ្ធិពលរបស់ព្យុះនេះ។
ក្រុមអាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ ៣៧៥.០០០នាក់ទៅកាន់ទីសុវត្ថិភាព ដោយបានលុបចោលជើងហោះហើររាប់រយ និងបិទសាលារៀន និងឆ្នេរដែលនៅចំពីមុខព្យុះ ដែលបណ្ដាលឱ្យមានបំណាក់ដីនៅភាគខាងត្បូងទីក្រុងដាណាង ដែលមានកម្លាំងខ្យល់រហូតដល់ ១៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។
លំនៅឋានជាង ៣១០,០០០ខ្នងត្រូវបានរងការបំផ្លិចបំផ្លាញ ឬខូចខាតដោយសារតែទឹកជំនន់ថ្មីៗ ដែលបង្ខំឲ្យមនុស្សជិត ១លាន ២សែននាក់ស្ថិតក្នុងគ្រោះថ្នាក់ និងត្រូវការជំនួយសង្គ្រោះបន្ទាន់៕
អត្ថបទ៖ សុខមាន


