ករណី​ឆ្លង​វីរុស COVID-19 នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​កើន​ឡើង​ដល់​ជាង ​២០​លាន​នាក់​

2021/10/25 05:38:04 pm        338

​​អឺរ៉ុប​ខាងកើត​៖ យោង​តាម​សារព័ត៌មាន Reuters ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ជាង​ ២០​លាន​នាក់​ត្រូវ​បាន​កត់ត្រា​នៅក្នុង​ប្លុក​អឺរ៉ុប​ខាងកើត​កាលពី​ថ្ងៃអាទិត្យ ខណៈ​តំបន់​នេះ​ប្រឹងប្រែង​ទប់ទល់​នឹង​ការផ្ទុះ​រាលដាល​ដ៏​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​វីរុស​រាតត្បាត​សកល​បានចាប់ផ្ដើម និង​ដំណើរ​ការចាក់​វ៉ាក់សាំង​យឺតយ៉ាវ។​ បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​បំផុត​នៅក្នុង​ប៉ែក​អឺរ៉ុប ដោយមាន​តិចជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជនបានទទួល​វ៉ាក់សាំង​តែមួយ​ដូ​ស​។

​យោងតាម​អង្គការ​តាមដាន​ទិន្នន័យ​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស ​COVID-19 Our World in Data ប្រទេស​ហុង​គ្រីមាន​អត្រា​ចាក់​វ៉ាក់សាំង​បាន​ខ្ពស់​ជាងគេ​ដល់​ទៅ​ ៦២% នៃ​ចំនួន​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​បានទទួល​យ៉ាងហោចណាស់​មួយ​ដូ​ស ចំណែក​អ៊ុយ​ក្រែ​ន​វិញមាន​អត្រា​ចាក់​វ៉ាក់សាំង​ត្រឹមតែ​ ១៩% នៃ​ចំនួន​ប្រជាជន​ដែល​ទទួលបាន​ត្រឹម​ដូ​ស​ទី​១​។ ​របាយការណ៍​របស់​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញថា ករណី​ឆ្លង​ថ្មី​នៅក្នុង​តំបន់​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ពេលនេះករណី​ឆ្លង​ជា​មធ្យម​មាន​ជាង ៨៣​,៧០០នាក់ ក្នុង​មួយថ្ងៃ ជា​កម្រិត​ខ្ពស់បំផុតចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន។

​ទោះបីជា​វា​មាន​ត្រឹមតែ ៤% នៃ​ចំនួន​ប្រជាជន​ពិភពលោក​ក៏ដោយ អឺរ៉ុប​ខាងកើត​មាន​ចំនួន​ប្រហែល ២០% នៃ​ករណី​ឆ្លង​ថ្មី​ទាំងអស់​ដែល​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​។ ​យោងតាម​ការវិភាគរ​បស់​សារព័ត៌មាន Reuters ប្រទេស​៣ ​ក្នុងចំណោម​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ចំនួន​៥ ដែល​កំពុង​រាយការណ៍​ពី​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុតនៅក្នុង​ពិភពលោក គឺនៅ​អឺរ៉ុប​ខាងកើតមានដូចជា​ប្រទេស​រុស្ស៊ី, អ៊ុយ​ក្រែ​ន និង​រ៉ូ​ម៉ា​នី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm