បាតុកររាប់ពាន់នាក់នៅទូទាំងប្រទេសអេស្ប៉ាញ បានចេញធ្វើបាតុកម្មកាលពីថ្ងៃច័ន្ទ ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសដែលបានកត់ត្រាករណីស្លាប់ចំនួន ៤១ ករណីនៃអំពើហិង្សាផ្អែកលើយេនឌ័រ រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។

នៅក្នុងការដង្ហែក្បួនបាតុកម្ម ដែលបានធ្វើឡើងនៅក្នុងក្រុងជាង៥០ ក្រុមបាតុករបានស្រែកពាក្យស្លោករិះគន់ផ្សេងៗ។
នៅទីក្រុងម៉ាឌ្រីដ ជាកន្លែងដែលការដង្ហែក្បួនបាតុកម្មចំនួនពីរដាច់ដោយឡែកពីគ្នា ត្រូវបានធ្វើឡើង ពួកគេបានលើកស្លាក និងបដា មានអំណានថា «រួមគ្នា ការព្រួយបារម្ភនឹងផ្លាស់ប្តូរគ្រប់ផ្នែក» និងអំណានថា «តើអ្នកធុញទ្រាន់នឹងការស្តាប់ឮអំពើហិង្សាលើស្ត្រីដែរឬទេ?»

នៅជួរមុខនៃការដង្ហែក្បួន សកម្មជនស្លៀកពាក់សម្លៀកបំពាក់ពណ៌ស និងពាក់ម៉ាស់មុខពណ៌ស កាន់បដាដែលសរសេរឈ្មោះ អាយុ និងទីតាំងរបស់ស្ត្រី ដែលត្រូវគេសម្លាប់ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៤។
យោងតាមវិទ្យាស្ថានស្ថិតិជាតិបានឲ្យដឹងថា ឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះសម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាលើយេនឌ័រ នៅក្នុងប្រទេសអេស្ប៉ាញគឺឆ្នាំ ២០០៨ ដោយមានស្ត្រីស្លាប់ចំនួន៧៦នាក់។
ទិន្នន័យរបស់ក្រសួងសមភាព បង្ហាញថាចំនួនជនរងគ្រោះសរុបចាប់តាំងពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្ន មានចំនួន១.២៨៦នាក់។