ត្រឹមឆ្នាំ២០២៤ រដ្ឋកាត់ដីតំបន់៣ ជាង៨ម៉ឺនហិកតា ចែកពលរដ្ឋជិត៤ម៉ឺនគ្រួសារ ខណៈការកាត់ឆ្វៀលបាន​បិទបញ្ចប់

2024/11/26 07:12:07 pm        211

គិតត្រឹមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធនានា បាន​កាត់​ឆ្វៀល​ដីតំបន់៣ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប ប្រមាណជាង ៨ម៉ឺនហិកតា ដើម្បី​ចែក​ជូន​ប្រជា​ពលរដ្ឋជិត ៤ម៉ឺនគ្រួសារ សម្រាប់អាស្រ័យផល និងដាំដំណាំកសិកម្មផ្សេងៗ ហើយ​ក៏​បាន​បិទ​បញ្ចប់​ការ​កាត់ឆ្វៀលបន្ថែមផងដែរ ។

យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០២៥ ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតពី​ចាប់​ផ្ដើម​អនុវត្ត​ដល់​ឆ្នាំ​២០២៤ តាមរយៈការអនុវត្តវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃ​លិច​ទឹក​តំបន់​ទន្លេ​សាប នៃខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​សៀមរាប និងខេត្តកំពង់ធំ រាជរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដីទំហំចំនួនប្រមាសណ ២ ៩៨៨​ហិកតា ចេញពីដីតំបន់៣បញ្ចូលមកក្នុងតំបន់១ និងផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៩ ៦៣៩​គ្រួសារ ។

កែសម្រួលផ្ទៃដីទំហំចំនួន ៨៤ ៩៦៧ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១ និង​ផ្ដល់​កម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋចំនួន ៥៤ ៨៧៥គ្រួសារ, បានកែសម្រួលផ្ទៃដីទំហំចំនួន ៧៩ ១២៦ហិកតា ចេញ​ពី​តំបន់​៣ ទៅជាតំបន់២ និងផ្ដល់សិទ្ធិកាន់កាប់ និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ២៨ ០៧៥គ្រួសារ និងកំណត់ផ្ទៃដីទំហំ ៣៨២ ៨៦៣ហិកតា ដែលសល់​ពី​ការ​កែ​សម្រួល​ទុក​ជា​តំ​ប​ន់​៣ នៃតំបន់បឹងទន្លេសាប ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា ការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងរៀបចំដែនដី បាន​ទទួល​ភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជី​ដីតំបន់​ទន្លេ​សាប​ទាំង​ដី​រដ្ឋ និងដីឯកជនរបស់ពលរដ្ឋ ដើម្បីថែរក្សាព្រៃលិច​ទឹក​ក៏ដូច​ជា​បឹង​ទន្លេសាប​ទាំង​មូល​ឱ្យ​គង់វង្ស។

គួរបញ្ជាក់ថា លទ្ធផលការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបាន គឺដីតំបន់៣ ជាតំបន់​ព្រៃលិច​ទឹក​ដែល​ត្រូវ​ការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ) បានចុះបញ្ជីដីតំបន់៣ ជាដីរដ្ឋរួចរាល់ជាស្ថាពរ សម្រាប់​ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ, ដីតំបន់២ ជាតំបន់​វាល​ទំនាប​លិច​ទឹក​ក្នុង​រដូ​វ​វស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋ ដែល​បាន​បង្ក​បង្កើន​ផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និង​អាស្រ័យ​ផល​ក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០ភាគរយ នៃក្បាល​ដី​ប៉ាន់​ស្មាន​ប្រមាណ​ ២០ ម៉ឺនក្បាលដី ។

ចំណែកដីតំបន់១ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បា​ន​វាស់​វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨ភាគរយ នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦​ម៉ឺន​ក្បាល​ដី និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាល ដីជូនប្រជាពលរដ្ឋ ។ សម្រាប់ទិសដៅបន្ត ក្រុម​ការងារក្រសួង នឹងបន្តវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាប នៅឆ្នាំ២០២៥ និង​បន្ត​អនុវត្ត​នីតិវិធីចុះបញ្ជី និងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        38
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm