សមាជិក និងអ្នកគាំទ្រក្រុមយុវជនរបស់គណបក្ស Congress ជាគណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា បានធ្វើបាតុកម្មនៅទីក្រុងញូវឌេលី កាលពីថ្ងៃចន្ទ ដោយមានកាន់បដា ទាមទារឱ្យចាប់ខ្លួនមហាសេដ្ឋី លោក Gautam Adani ។

មនុស្សមួយចំនួន បានព្យាយាមលោតរំលងលើរបាំងឃាំងរបស់នគរបាល ហើយត្រូវបានឃាត់ខ្លួននិង នាំចេញទៅកាន់រថយន្តក្រុង។
មានការចោទប្រកាន់ជាច្រើនលើ លោក Adani ទាក់ទងនឹងការបង់ប្រាក់តាមដែលចោទប្រកាន់ ដើម្បីទទួលបានកិច្ចសន្យា ដែលអាចផ្តល់ប្រាក់ចំណេញ២ពាន់លានដុល្លារក្នុងរយៈពេលជាង២០ឆ្នាំ ព្រមទាំងការអភិវឌ្ឍន៍គម្រោងថាមពលពន្លឺព្រះអាទិត្យធំបំផុតរបស់ប្រទេសឥណ្ឌា។

ការចោទប្រកាន់ទាំងនេះ ក៏រួមបញ្ចូលទាំងការធ្វើសេចក្តីថ្លែងការណ៍បន្លំដល់សាធារណៈជន ទោះបីជាដឹងអំពីការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក កាលពីក្នុងឆ្នាំ២០២៣ ក៏ដោយ។