គ្រូ U23 កម្ពុជា​ថា ការផ្លាស់ប្ដូរ​កីឡាករ​ច្រើន​ចុង​ម៉ោង​ជា​យុទ្ធសាស្ត្រ​ត្រៀម​ប៉ះ​ជប៉ុន​ស្អែក​នេះ​

2021/10/25 05:48:32 pm        352

​បាល់ទាត់៖ លោក Ryu Hirose គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា​បាន​លើក​ឡើង​ថា ការផ្លាស់ប្ដូរ​កីឡាករ​ចុងក្រោយ​នៅ​ចុង​ម៉ោងក្នុងជំនួប​បើកឆាក​ពូ​ល K នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup 2022 ជាមួយ​ក្រុម U23 ហុងកុងគឺជា​យុទ្ធសាស្ដ្រ​ត្រៀម​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ U23 ជប៉ុននា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​ស្អែក​នេះ។​

​ការលើកឡើង​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ ក្រោយ​ក្រុម U23 ហុងកុងវាយបក​បាន ២​គ្រាប់​វិញនៅ​ចុង​ម៉ោង បន្ទាប់ពី​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបើក​ការ​នាំមុខ ៤​គ្រាប់​មុនក្នុងជំនួប​នៅ​កីឡដ្ឋាន J-Village ប្រទេស​ជប៉ុនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ​ការប្រកួត​ដំបូង​ក្នុង​ពូ​ល K នេះក្រុម U23 កម្ពុជាបានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អដោយ​អាច​បំប៉ោង​សំណាញ់​ទីក្រុង U23 ហុងកុង ៤​គ្រាប់​មុនដោយ​កីឡាករ សៀង ច​ន្ធា ២​គ្រាប់នៅ​នាទី​៤០ និង​នាទី​៥៤ មុន​កីឡាករ ស៊ិន កក្កដា និង មិន រតនៈ បន្ថែម​ម្នាក់ ១​គ្រាប់​ទៀតនៅ​នាទី​៥៦ និង​នាទី​៦១។​ ​ដំណាលគ្នា​នឹង​ការធ្វើ​បានល្អ​នេះ លោក Ryu Hirose បាន​ផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន តែ​ការប្ដូរ​ចូល​នោះពុំបាន​ធ្វើ​ឲ្យ​ទម្រង់​លេង​ល្អប្រសើរ​នោះទេ ផ្ទុយទៅវិញត្រូវបាន​ក្រុម U23 ហុងកុងមានឱកាស​វាយបក ២​គ្រាប់​វិញដោយ​កីឡាករ Lam Lok Kan Jordan នៅ​នាទី​៨១ និង​នាទី​៩០+៣ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។​

​លោក Ryu Hirose បាន​បញ្ជាក់ថា ជ័យជម្នះ​នេះផ្ដើមចេញពី​ការព្យាយាម​រក្សា​បាល់ ដូច​អ្វីដែល​ក្រុម U23 កម្ពុជា​បាន​អនុវត្ត​ក្នុងពេល​ហ្វឹកហាត់។ ប៉ុន្ដែ​ការ​របូត ២​គ្រាប់នៅ​ចុង​វគ្គ​ទី​២ បណ្ដាលមកពី​ការផ្លាស់ប្ដូរ​កីឡាករ​ច្រើន ព្រោះ​លោក​ចង់ដឹង​ពី​ការលេង​របស់​កីឡាករ​ថ្មីៗ​ខ្លះ តែ​ការផ្លាស់ប្ដូរ​នេះអាច​ឲ្យ​លោក​ដឹងថា កម្ពុជា​ត្រូវ​កែសម្រួល​បែបណាសម្រាប់​ជំនួប​បញ្ច​ប់ពូ​លជាមួយ​ក្រុម U23 ជប៉ុន។​ ​គួរ​ដឹងថា ក្រុម U23 កម្ពុជានឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ U23 ជប៉ុននា​វេលា​ម៉ោង ១១​ព្រឹកថ្ងៃទី​២៦ ខែតុលា​ស្អែក​នេះនៅ​កីឡដ្ឋាន J-Village ដដែលដែលជា​ការប្រកួត​ដ៏​សំខាន់ ដោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាត្រូវការ​យ៉ាងហោច ១​ពិន្ទុដើម្បី​រក្សា​ឱកាស​ប្រជែង​កៅអី​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់ AFC U23 Asian Cup 2022 នៅ​ប្រទេស​អូ​បេ​គី​ស្ថាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm