គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញ និមន្តចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះសិរីសុគន្ធាមហា​សង្ឃរាជរាជាធិបតីកិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី

2024/11/26 08:32:08 pm        314

គណៈប្រតិភូព្រះសង្ឃខ្មែរ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំ​ដោយ​ព្រះ​តេជ​ព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បាននិមន្តចូលក្រាបថ្វាយបង្គំគាល់ សម្ដេច​ព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេច​ព្រះ​មហា​សង្ឃ​រាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នាវត្តស្វាយពពែ រាជធានីភ្នំពេញ, នា​ព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងឱកាស​ដ៏ថ្លៃថ្លានេះ គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញទាំង៦ព្រះអង្គ បានចូល​ក្រាប​ថ្វាយ​បង្គំ​គាល់យ​កនូវវត្តប្រណិប័តរ៍តាមទំនៀមនៃបវេណីព្រះពុទ្ធសាសនាចំពោះសម្តេចជាអម្ចាស់ និង​ថ្វាយ​នូវ​សេចក្តីគោរពនឹករលឹកនិងទូលសាកសួរអំពីព្រះរាជសុខភាព។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានក្រាបបង្គំទូលថ្វាយសម្តេចជាអម្ចាស់ថា ព្រះសង្ឃខ្មែរ និងប្រជាជននៅខេត្តត្រាវិញ សូម​ក្រា​ប​ថ្លែងអំណរព្រះករុណាទិគុណចំពោះសម្តេចជាអម្ចាស់ និងគណៈសង្ឃនាយក នៃ​គណៈ​ធម្ម​យុត្តិ​កនិកាយ ដែលបាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រៀបចំ​អង្គ​កឋិន​ទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ដង្ហែ​ទៅ​កាន់​វត្ត​ស្វាយសៀមកន្លងមក ។ ការនិមន្តរបស់គណៈប្រតិភូចូលក្រាបបង្គំគាល់នេះ ដើម្បីទូល​ថ្វាយ​សម្តេច​ជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិធម្មវិន័យ និងការសិក្សារៀន​សូត្រ​របស់​ព្រះសង្ឃ​ខ្មែរ​គ្រ​ប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ។ កន្លង​មក​គ្រប់​វត្ត​តែង​តែ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ព្រះ​ពុទ្ធ​សាសនា​ជាច្រើន ដើម្បីជាកន្លែងបន្តថែរក្សានូវមរតក៌ វប្បធម៌ប្រពៃណីរបស់ខ្មែរយើង។

នៅក្នុង​ឱកាសដ៏ល្អប្រពៃនេះដែរ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិ ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សព្វ​ព្រះរាជហឬទ័យប្រោសព្រះរាជទាននូវសេចក្តីនឹករលឹកសាកសួរសុខទុក្ខ ក្នុង​ព្រះរាជ​ហឬទ័យ ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះ គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញ ដែល​ព្រះ​អង្គ​ធ្លាប់​មានព្រះរាជហឬទ័យ ស្រឡាញ់រាប់អានក្នុងភាពស្និតស្នាលតាំងពីដើមរៀងមក។ ដើ​ម្បី​ជា​ការ​រួម​ចំណែកដល់ការអភិវឌ្ឍធនធានមនុស្សផ្នែកពុទ្ធសាសនានៅខេត្តត្រាវិញ សម្ដេចរាជាធិបតី បួរ គ្រី បានប្រគេននូវអាហារូបករណ៍ចំនួន ៦កន្លែង ដល់ព្រះសង្ឃខ្មែរទាំង៦អង្គ ដើម្បី​អាច​និមន្ត​មក​បំពេញ​វិជ្ជាបន្ថែមនៅ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។

ជាចុងក្រោយ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិ បានសព្វព្រះទ័យ ប្រោស​ព្រះ​រាជ​ទាន​នូវពរជ័យ សិរីមង្គល ជូនចំពោះគណៈប្រតិភូព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រម​ទាំង​ផ្តាំ​ផ្ញើ​ក្តី​នឹក​រលឹក​ដល់ ប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញទាំអស់ ព្រមទាំងប្រសិទ្ធពរជ័យ សិរីមង្គល និង​ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        37
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm