បុគ្គលិកជំនួយ និងអ្នកស្រុកបាននិយាយថា ស្របពេលដែលមានកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា ការលួចប្លន់ដោយហិង្សា បានកើតមានកាន់តែច្រើនឡើងដោយក្រុមជនអន្ធពាល ហើយបញ្ហានេះជាឧបសគ្គចម្បងក្នុងការចែកចាយជំនួយផ្គត់ផ្គង់នៅភាគខាងត្បូងតំបន់ហ៊ុមព័ទ្ធ។

ពួកគេបានចោទប្រកាន់ថា បុរសប្រដាប់អាវុធជាច្រើនបានប្រតិបត្តិការនៅក្នុងទិដ្ឋភាពធម្មតានៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ហាមឃាត់ជាប់ព្រំដែន។ សារព៏ត៌មាន BBC ទទួលដំណឹងថា ក្រុមហាម៉ាស ដែលមើលឃើញឱកាសទទួលបានការគ្រប់គ្រងឡើងវិញ បានធ្វើបង្កើតកម្លាំងសន្តិសុខពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹងចោរកម្មទាំងនោះ។
បន្ទាប់ពីក្រុមអន្ធពាលបានលួចប្លន់ពីរថយន្តដឹកទំនិញរបស់អង្គការសហប្រជាជាតិជិត ១០០គ្រឿង ដោយធ្វើឱ្យអ្នកបើកបរប៉ាឡេស្ទីនជាច្រើននាក់របួសកាលថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមចោរទាំងនោះត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ពីកងកម្លាំងក្រុមហាម៉ាស។

លើសពីនេះ ក្នុងពេលដែលអាកាសធាតុរដូវរងាដែលមានភ្លៀងធ្លាក់បានចាប់ផ្តើម មន្ត្រីមនុស្សធម៌និយាយថា ការដោះស្រាយស្ថានការណ៍កាន់តែអាក្រក់ទៅៗនេះគឺមានសារៈសំខាន់ណាស់ដើម្បីបំពេញតម្រូវការដ៏ធំធេង និងច្រើនលើសលប់នៃប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សាចំនួន ២,៣លាននាក់ ដែលឥឡូវនេះបានភៀសខ្លួនទៅភាគកណ្តាល និងភាគខាងត្បូង៕