កម្ពុជាសង្ឃឹមថា អ្នកវិនិយោគទុនថ្មីៗថែមទៀតនឹងងាកមកស្វែងយល់​កាលានុវត្តភាពកម្ពុជា ដើម្បី​ពង្រីកទីផ្សារនាំចេញ

2024/11/26 10:46:22 pm        215

ស្របពេលប្រទេសកម្ពុជាបានកំពុងដំណើរការកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ​២០២៤ (GCET Summit 2024)។ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមទុកថា អ្នក​វិនិយោគ​ទុន​ថ្មីៗបន្ថែមទៀត អាចនឹងងាកមកស្វែងយល់សេដ្ឋកិច្ចទីផ្សារ និងស្វែងរកទីផ្សារ​កាលា​នុវត្តភាព​នៅ​កម្ពុជា ខណៈសហរដ្ឋអារមេរិកបានប្រកាសអំពីគម្រោងដំឡើងពន្ធនាំចូល។

ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សា​គោល​នយោបាយពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បានមា​ន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះថា ក្នុងបរិបទដែល​ប្រធានា​ធិបតី​អាមេរិក​ថ្មី ឯកឧត្ដម ដូ ណាត្រាំ នឹងចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នឹងជំរុញឱ្យមានការដំឡើងពន្ធគយក្នុងការនាំចូលលើបណ្ដាប្រទេសមួយចំនួន ដែល​នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។ ឯកឧត្ដម បានបន្តថា ដោយ​មើល​ឃើញ​កត្ដា​នេះ រាជរដ្ឋាភិបាលត្រៀមលក្ខណៈ និងកត្ដាពិសេសជាច្រើន ដើម្បីតម្រង់ទិស​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យស្រ​បតាមប្រទេសក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានលើកឡើងបន្តថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានទីផ្សារធំ ដែល​ជាឱកាសរបស់ កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគិនជាច្រើន ដើម្បី​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ ឯកឧត្ដមបន្ថែមថា កត្ដាសំខាន់របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ​គិន​បរទេសនេះ គឺរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ការបើកចំហរសេដ្ឋកិច្ច ការ​លើក​ទឹក​ចិត្ដ និងទាញអ្នកវិនិយោគមកទស្សនកិច្ច និងស្វែងយល់​ពីទិដ្ឋភាព​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបានច្រើន។

នៅក្នុងពិធីបើកប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ កាលពីព្រឹកនេះ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនមានការរឹតបណ្ដឹងលើប្រាស់ចំណេញ និងការផ្ញើ​ដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះជាចំណុចខុសគ្នាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​រក្សា​ប្រាក់ចំណេញរបស់វិនិយោគិនកាន់តែច្រើន ដើម្បីក្លាយជា​គោល​ដៅ​ដែល​មាន​ភាព​ប្រកួ​ត​ប្រជែងសម្រាប់វិនិយោគ។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្ដកម្រិតខ្ពស់ ដែលមាន​ភាព​ទន់​ភ្លន់​ខ្លាំងនៅក្នុងតំបន់ ដែលត្រូវបានរចនាឡើង ដើម្បីជួយអាជីវកម្ម និងការ​វិនិយោគ​ឱ្យ​មាន​ការ​រីក​ចម្រើន។ នៅពេលអាជីវកម្មវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងកម្មន្ដសាល កម្ពុជា​ត្រូវ​ផ្ដល់​នូវ​អត្ថប្រយោជន៍មានការរីកចម្រើនបន្ថែមយ៉ាងច្រើនសម្បើម ដើម្បីជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​បណ្តាក់​ទុន​វិនិយោគមានការរីកចម្រើនផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm