ប្រមុខសន្តិសុខរុស្ស៊ី ជួបពិភាក្សាជាមួយមន្ត្រីតាលីបង់ នៅទីក្រុងកាប៊ុល

2024/11/26 11:06:00 pm        125

មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ីលោក Sergei Shoigu បានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយធានាថា ទីក្រុងមូស្គូនឹងដកក្រុមតាលីបង់ចេញពីបញ្ជីនៃអង្គការដែលត្រូវហាមឃាត់ ក្នុងពេលឆាប់ៗនេះ។

ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចនៅឆ្នាំ ២០២១ ដំណើរទស្សនកិច្ចរបស់មន្ត្រីបរទេស គឺមិនសូវមានទេ ដោយសារគ្មានប្រទេសណាមួយ បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលនៃអតីតក្រុម   បះបោរនេះ។

ការរឹតត្បិតរបស់រដ្ឋាភិបាលតាលីបង់លើស្ត្រី បានធ្វើឲ្យពួកគេមានភាពឯកោ នៅក្នុងបណ្តាប្រទេសលោកខាងលិច ប៉ុន្តែទីក្រុងកាប៊ុល កំពុងបង្កើនទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ក្នុងតំបន់របស់ខ្លួន ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។

លោក Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានជួបក្រុមមន្ត្រីអាហ្វហ្គានីស្ថាន នៅទីក្រុង  កាប៊ុល ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក អាប់ឌុល ហ្គានី បារ៉ាដា(Abdul Ghani Baradar)។

ការិយាល័យរបស់លោក បារ៉ាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកបានបង្ហាញពីចំណាប់អារម្មណ៍របស់រុស្ស៊ី ក្នុងការបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសអាហ្វហ្គានីស្ថាន។ 

លោក Shoigu ក៏បានប្រកាសថា ដើម្បីពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឈ្មោះរបស់រដ្ឋឥស្លាមនេះ នឹងត្រូវដកចេញពីបញ្ជីខ្មៅរបស់រុស្ស៊ី ក្នុងពេលឆាប់ៗនេះ»។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm