ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ទួរគីនឹងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីនជាមួយនឹង «កម្លាំង និងមធ្យោបាយ»របស់ខ្លួន រហូតទាល់តែប៉ាឡេស្ទីន«ត្រូវបានរំដោះបានទាំងស្រុង»។
លោក អឺដូហ្កាន់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថា៖«អ្វីដែល ទួរគី កំពុងធ្វើ ដើម្បីប៉ាឡេស្ទីន ហ្កាហ្សា និងលីបង់ គឺធំជាងអ្វីដែលអាចមើលឃើញទៅទៀត»។
លោកបាននិយាយថា៖«អស់រយៈពេល ១៤ខែ សង្រ្គាមបង្ហូរឈាម និងគ្រោះថ្នាក់បំផុត កំពុងបន្តនៅជាប់នឹងប្រទេសទួរគី ទោះបីជាមានសំណើរបស់បុគ្គលមួយចំនួន មិនឲ្យការមិនអើពើចំពោះជម្លោះនេះក្តី។
លោកប្រធានាធិបតី បាននិយាយថា ប្រទេសទួរគី បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យអង្គការអន្តរជាតិនានា ជាចម្បងគឺអង្គការសហប្រជាជាតិ ចាត់វិធានការដ៏ម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល ដែលឥឡូវនេះ បានហៀរចូលទៅក្នុងប្រទេសស៊ីរី និងប្រទេសដទៃទៀត។

