ស្ថានទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស បាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយថា អាជ្ញាធរអង់គ្លេសបានបង្កើនយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយប្រឆាំងនឹងរុស្ស៊ីរបស់ពួកគេ ដោយប្រឈមនឹងការបរាជ័យ «គម្រោងអ៊ុយក្រែន»ដែលជិតកើតមានឡើង។
ស្ថានទូតនេះ បានលើកឡើងថា៖«ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរុស្ស៊ី ដើម្បីការពារផលប្រយោជន៍សន្តិសុខស្របច្បាប់នៃប្រទេសរបស់យើង គាំទ្រដោយការបង្ហាញបើកចំហនៃប្រសិទ្ធភាពខ្ពស់នៃឃ្លាំងអាវុធការពារជាយុទ្ធសាស្ត្ររបស់ប្រទេសនេះ បានបង្កើតឥទ្ធិពលជាក់ស្តែង ទៅលើស្ថាប័នចក្រភពអង់គ្លេស។ ការដឹងអំពីការបរាជ័យនៃគម្រោងអ៊ុយក្រែន ទីក្រុងឡុងដ៍បាននិងកំពុងជម្នះ ក្នុងក្តីសង្ឃឹមនៃការទាញយកប្រយោជន៍ពីផែនការនេះ ដើម្បីធ្វើឲ្យការបរាជ័យជាយុទ្ធសាស្រ្ត»លើប្រទេសរបស់យើង។
ស្ថានទូត បានកត់សម្គាល់ថា៖«ប្រតិកម្មដោយមិនដឹងខ្លួនរបស់យន្តការឃោសនារបស់ចក្រភពអង់គ្លេសចំពោះព័ត៌មានមិនសប្បាយចិត្តពីតំបន់ប្រតិបត្តិការយោធាពិសេស គឺជាការផ្សាយដ៏ច្របូកច្របល់នៃការចោទប្រកាន់ប្រឆាំងរុស្ស៊ីដែលមិនសមហេតុសមផល នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាល» ដោយបានលើកឡើងនូវរឿងរ៉ាវជាមួយនឹងការហោះហើររបស់យានដ្រូនជុំវិញមូលដ្ឋានទ័ព និងនាវារបស់អង់គ្លេស ស្របពេលមានការព្រមានពីអ្នកប្រកាសអាសន្នអំពីការគំរាមកំហែងតាមអ៊ីនធឺណិតរបស់រុស្សីដែលកំពុងលេចចេញជាទ្រង់ទ្រាយធំនៅទូទាំងប្រទេសផងដែរ រួមជាមួយព័ត៌មានលម្អិតដែលគ្មានមូលដ្ឋាននៃនីតិវិធីតុលាការ ជាផ្នែកមួយនៃការបង្កហេតុរបស់ទីក្រុងឡុងដ៍ផ្សេងទៀត។

