ទីក្រុងគីវ៖ កូរ៉េខាងជើង បានបញ្ជូនមីស៊ីលបាលីស្ទីកចំនួន ១០០គ្រាប់ និងអ្នកជំនាញយោធា ទៅរុស្ស៊ី

2024/11/26 11:22:42 pm        203

អង្គភាពចារកម្មការពារជាតិអ៊ុយក្រែន បាននិយាយថា ប្រទេសកូរ៉េខាងជើង បានផ្គត់ផ្គង់មីស៊ីលបាលីស្ទីក KN-23 និង KN-24 ជាង ១០០គ្រាប់ ហើយបានបញ្ជូនអ្នកឯកទេសយោធា ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមរបស់ខ្លួន ជាមួយអ៊ុយក្រែន។

ការផ្គត់ផ្គង់នេះ គឺជាសញ្ញាមួយផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅរបស់កូរ៉េខាងជើង និងរុស្ស៊ី ដែលបានចូលរួមផងដែរក្នុងការដាក់ពង្រាយទាហានកូរ៉េខាងជើងជាង១០.000នាក់ ទៅកាន់ប្រទេសរុស្ស៊ី។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន បាននិយាយនៅក្នុងរបាយការណ៍មួយថា៖«រដ្ឋរុស្ស៊ីដែលជាអ្នកឈ្លានពាន បានទទួលមីស៊ីលប្រភេទនេះជាង ១០០គ្រាប់ ពីប្រទេសកូរ៉េខាងជើង។ សត្រូវនេះ បានប្រើអាវុធទាំងនេះជាលើកដំបូង នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នៅចុងឆ្នាំ ២០២៣។ 

ស្ថាប័ននេះ បាននិយាយថា៖«រួមជាមួយមីស៊ីលទាំងនេះ ទីក្រុងព្យុងយ៉ាង បានបញ្ជូនអ្នកឯកទេសយោធារបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបាញ់បង្ហោះ និងចូលរួមក្នុងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងអ៊ុយ      ក្រែន» ។

មីស៊ីល KN-23 និង KN-24 គឺជាមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលគេស្គាល់ថា ជាប្រភេទ Hwasong-11។

អង្គភាពស៊ើបការណ៍នេះ បាននិយាយថា មីស៊ីលដែលបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតជាច្រើន ត្រូវបានរកឃើញថា មានធាតុផ្សំដែលផលិតដោយក្រុមហ៊ុនបរទេស រួមទាំងពីចក្រភពអង់គ្លេស ចិន ជប៉ុន ស្វ៊ីស និងសហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm