រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីបញ្ជាការកណ្តាលថា លោកនឹងជំរុញយ៉ាងសកម្មនូវការសាងសង់របង នៅតាមព្រំដែនរបស់ប្រទេសជាមួយប្រទេសហ្ស៊កដានី។
សារព័ត៌មាន Jerusalem Post បានដកស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់នោះ ដែលបាននិយាយថា៖ «យើងឃើញកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ដែលមិនចេះឈប់ឈរ និងមានលក្ខណៈស្ថាបនា ដើម្បីបង្កើត រណសិរ្សភាគខាងកើតប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល។ ខ្ញុំបានសម្រេចចិត្តជំរុញឲ្យមានការពង្រឹងការសាងសង់របង នៅតាមព្រំដែនភាគខាងកើតរវាងអ៊ីស្រាអែល និងហ្ស៊កដានី។ យើងនឹងធ្វើវាឲ្យបានលឿនបំផុត»។
ពីដំបូងឡើយ លោក Katz បានអំពាវនាវឲ្យមានការសាងសង់របង នៅព្រំដែនជាមួយប្រទេសហ្ស៊កដានីនៅចុងខែសីហា នៅពេលដែលលោក នៅជាអ្នកការទូតជាន់ខ្ពស់របស់ប្រទេសនេះ។ ក្នុងពេលជាមួយគ្នានោះ លោកបានចោទប្រកាន់ក្រុងតេអេរ៉ង់ថា បានធ្វើការ ដើម្បីបង្កើត «រណសិរ្សភេរវកម្មភាគខាងកើតប្រឆាំងនឹងអ៊ីស្រាអែល»។

