អ៊ីរ៉ង់​៖ ប្រទេស​លោកខាងលិច​មិនអាច​ធ្វើការ​សម្រេចចិត្ត​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បានទេ​

2021/10/25 06:37:13 pm        342

​អ៊ីរ៉ង់​៖ ប្រធានាធិបតី​អ៊ីរ៉ង់លោក Ebrahim Raisi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​លោកខាងលិច​មិនអាច​ធ្វើការ​សម្រេចចិត្ត​លើ​ជោគវាសនា​ នៃ​កិច្ចពិភាក្សា​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ឡើងវិញ​បានទេ​។ លោក Raisi បាន​អះអាងថា ទីក្រុង​តេ​អេ​រ៉ង់នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​បញ្ចប់​កិច្ចព្រមព្រៀង​ដ៏​សំខាន់​របស់ខ្លួន ខណៈដែល​ការចរចា​កំពុង​បន្ត​។

​ខណៈ​កំពុង​ឈរ​ក្បែរ​មេដឹកនាំ​កំពូលលោក​ Ayatollah Ali Khamenei ក្នុងអំឡុងពេល​ពិធី​កម្ម​សាសនា ប្រធានាធិបតី​អ៊ីរ៉ង់​រូបនេះបាននិយាយថា អ្វីដែល​ធ្វើឱ្យ​អាមេរិក និង​អឺរ៉ុប​ជាប់គាំងគឺ​ការបរាជ័យ​ក្នុងការ​សម្រេចចិត្ត ពួកគេ​មិន​ធ្វើការ​សម្រេចចិត្ត។ ​កិច្ចពិភាក្សា​រវាង​អ៊ីរ៉ង់ និង​ប្រទេស​ហត្ថលេខី​អឺរ៉ុប​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ រួមជាមួយ​រុស្ស៊ី និង​ចិនត្រូវបាន​ជាប់គាំង​តាំងពី​ខែមិថុនា​។​ ​រដ្ឋបាល​របស់លោក Raisi ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែសីហា មិនបាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការបន្ត​កិច្ចសន្ទនា​នោះទេ​។​ ​អ៊ីរ៉ង់​បាន​ប្រឆាំងនឹង​ការអំពាវនាវ​ឲ្យ​មាន​ការចរចា​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ នៅ​ក្រុង​វី​យែ​នប្រទេស​អូទ្រីស​។

​ផ្ទុយទៅវិញ ទីក្រុង​តេ​អេ​រ៉ង់​ចង់​ជួប​ដាច់ដោយឡែក​ជាមួយ​ភាគី​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ព្រូ​សែ​ល មុនពេល​ត្រឡប់​ចូលទៅ​តុ​ចរចា​វិញ​។​ ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ បាន​មើលឃើញថា​ ទីក្រុង​តេ​អេ​រ៉ង់​បានកំណត់​យ៉ាងច្បាស់​លាស់​ក្នុងការ​បង្កើន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់ខ្លួន ​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។​ ​កាលពី​ឆ្នាំ២០១៨ លោក​ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​នេះ ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​នៅ​ទូទាំង​មជ្ឈិមបូព៌ា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        215
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        203
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm