នៅថ្ងៃអង្គារនេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប(EU)លោក Josep Borrell បានជំរុញឲ្យអ៊ីស្រាអែលគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ស្នើសុំ ដែលលោកនិយាយថា មានការធានាសន្តិសុខចាំបាច់ទាំងអស់សម្រាប់អ៊ីស្រាអែល ។
ថ្លែងនៅក្នុងជំនួបរដ្ឋមន្រ្តីការបរទេសប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7 លោក Borrell និយាយថា គ្មានពាក្យដោះសារនោះទេសម្រាប់ការមិនអនុវត្តកិច្ចព្រមព្រៀងជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដោយលោកបន្តថា សំពាធគួរធ្លាក់លើអ៊ីស្រាអែល ដើម្បីយល់ព្រមនៅថ្ងៃនេះ ។
លោក Borrell និយាយថា នៅលីបង់ គ្មានពាក្យដោះសារនោះទេសម្រាប់បទឈប់បាញ់ ។ លើកិច្ចព្រមព្រៀងស្នើសុំ រៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារាំង អ៊ីស្រាអែលមានក្តីកង្វល់សន្តិសុខទាំងអស់ ។ គ្មានពាក្យដោះសារនោះទេសម្រាប់ការមិនអនុវត្តបទឈប់បាញ់ ។
លោកថា ដូច្នេះហើយ ពួកយើងត្រូវតែដាក់សំពាធអ៊ីស្រាអែល ដើម្បីឲ្យយល់ព្រមនឹងសំណើមួយនេះ សម្រាប់បទឈប់បាញ់នៅថ្ងៃនេះ ប៉ុន្តែខ្ញុំឮសំដីពីរដ្ឋមន្រ្តីជ្រុលនិយមម្នាក់ថា រដ្ឋាភិបាលអ៊ីស្រាអែល ចង់បន្តសង្រ្គាម ។ អ្នកមិនអាចសាទរបានឡើយ ពេលដែលតុលាការប្រឆាំងលោក Putin ហើយនិងបន្តស្ងប់ស្ងៀម ពេលដែលតុលាការប្រឆាំងលោក Netanyahu ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែល និយាយថា អ៊ីស្រាអែលគ្រោងនឹងយល់ព្រមលើផែនការរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាមួយក្រុមហេសបូឡានៅថ្ងៃអង្គារនេះ ៕

