ការផ្ទុះគ្រាប់ត្រូវបានគេមើលឃើញនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតនាថ្ងៃអង្គារនេះ ខណៈការរំពឹងទុកកើនឡើងថា អ៊ីស្រាអែលនឹងឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡា ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែល និយាយថា អ៊ីស្រាអែលគ្រោងនឹងយល់ព្រមលើផែនការរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាមួយក្រុមហេសបូឡានៅថ្ងៃអង្គារនេះ ជាការត្រួសត្រាយផ្លូវសម្រាប់បញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាកក់ ចាប់តាំងពីវាបានផ្ទុះឡើងបង្កឡើងដោយសារសង្រ្គាមហ្កាហ្សាកាលពីរយៈពេល ១៤ខែមុន ។
គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាលើសំណើបទឈប់បាញ់ ហើយទំនងជាយល់ព្រមនៅក្នុងជំនួបដែលរៀបចំឡើងដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ។
នៅថ្ងៃអង្គារនេះដែរ ពលរដ្ឋលីបង់ បានបង្ហាញក្តីសង្ឃឹមពាក់ព័ន្ធនឹងបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ។ ពួកគេនិយាយថា ភាគីទាំង ២ល្មមហត់នឿយខ្លះហើយ ។
សូមបញ្ជាក់ថា ប្រធានាធបិតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេរំពឹងទុកថា នឹងប្រកាសបទឈប់បាញ់នៅប្រទេសលីបង់ រវាងក្រុមប្រដាប់អាវុធហេសបូឡា និងអ៊ីស្រាអែល ក្នុងពេលឆាប់ៗខាងមុខនេះ ៕

