ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងស៊ែប៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យបន្តកាន់តែរឹងមាំ

2024/11/27 01:28:56 am        127

ភ្នំពេញ ៖ ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា ថ្លែងថា ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងស៊ែប៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យបន្តកាន់តែរឹងមាំ ដើម្បីជំរុញឱ្យទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ 

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Damjan Jovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Damjan Jovic មកកាន់កម្ពុជានាពេលនេះ គឺជាការបង្ហាញពីពេលវេលាដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងមិត្តភាព ដែលផ្តោតលើចំណងការទូត សេដ្ឋកិច្ច និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ 

ឯកឧត្ដម មានប្រសាសន៍ទៀតថា សភាកម្ពុជាបាននិងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ជាក់ស្តែង កាលពីថ្មីៗនេះកម្ពុជាបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព(IPTP) ដែលក្នុងសម័យប្រជុំនេះបានដាក់ចេញនូវសេចក្ដី ប្រកាសទីក្រុងភ្នំពេញ ជាពិសេសធម្មនុញ្ញសន្ដិភាពសកល (Universal Peace Charter) ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភា។

ឯកឧត្ដម បានបន្តថា នៅក្នុងការងារការទូតសភានេះដែរ សភាកម្ពុជាបានខិតខំពង្រឹង ពង្រីកទំនាក់ទំនងទាំងកម្រិតទ្វេភាគី និងពហុភាគី ដោយជំរុញកិច្ចសហប្រតិបត្ដិការផ្លាស់ប្ដូរដំណើរទស្សកិច្ចជាមួយបណ្ដាប្រទេសជាមិត្ដនៅលើសកលលោក ព្រមទាំងបានបង្កើតក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា ជាមួយសភាជាមិត្ដជាច្រើន។ ក្នុងនោះក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ស៊ែប៊ីផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Damjan Jovic បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យការទូត សេដ្ឋកិច្ច និងវប្បធម៌ ដោយរដ្ឋសភាស៊ែប៊ី ក៏បានបង្កើតក្រុមមិត្តភាពសភា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍។

ឯកឧត្តម Damjan Jovic បានបន្តថា ស៊ែរប៊ីបានខិតខំនៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ហើយក្នុងឱកាសនេះដែរ ភាគីស៊ែរប៊ី ក៏បានស្នើសុំដល់ភាគីកម្ពុជា ក្នុងការបញ្ជូននិស្សិតទៅបន្តការសិក្សានៅប្រទេសស៊ែប៊ី លើវិស័យបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត បច្ចេកវិទ្យាកសិកម្ម និងវិទ្យាសាស្ត្រថ្នាំពេទ្យ ដែលប្រទេសស៊ែប៊ីមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានថ្លែងអំណរគុណ ចំពោះការលើកឡើងរបស់ឯកឧត្តម Damjan Jovic ដោយបានស្នើភាគីស៊ែប៊ី ជួយជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានការកើនឡើងថែមទៀត ជាពិសេសស្នើជួយជំរុញប្រជាពលរដ្ឋស៊ែប៊ីមកធ្វើទេសចររណ៍ទស្សនានៅកម្ពុជា ព្រោះកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ទាំងតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណរាប់ពាន់ប្រាសាទ តំបន់ទេសចរណ៍បែបធម្មជាតិ និងទេសចរណ៍កែច្នៃក៏មានច្រើនដែរ។ 

លើសពីនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានស្នើភាគីស៊ែប៊ី ជំរុញវិនិយោគិនស៊ែប៊ី មកបណ្ដាក់ទុននៅកម្ពុជាផងដែរ ដោយសារកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ការវិនិយោគ ដូចជាវិស័យកសិកម្ម កសិ-ឧស្សហកម្ម ទេសចរណ៍ និងវិស័យរ៉ែជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm