នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីងតោន និងទីក្រុងរ៉ូម ចំពោះអ៊ុយក្រែនដែលកំពុងទប់ទល់នឹងការវាយលុករបស់រុស្ស៊ី អំឡុងធ្វើសេចក្តីថ្លែងការណ៍រួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក Antonio Tajani នៅក្រៅកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7ក្នុងទីក្រុង Fiuggi របស់អ៊ីតាលី ។
មុនកិច្ចប្រជុំកំពូលនេះធ្វើឡើង ក្រុមមេដឹកនាំ G7 បានលើកឡើងពីការសន្យាបន្តធ្វើឲ្យរុស្ស៊ីខាតបង់ធ្ងន់ធ្ងរសម្រាប់ការវាយលុកអ៊ុយក្រែនរបស់ពួកគេ តាមរយៈទណ្ឌកម្ម ការគ្រប់គ្រងការនាំចេញ និងវិធានការផ្សេងៗជាច្រើនទៀត ហើយនិងសន្យាគាំទ្រទីក្រុងគីវ ដរាបណាពួកគេនៅតែបន្តធ្វើសង្រ្គាម ។
អ៊ីតាលីធ្វើជាប្រធានកិច្ចប្រជុំវិលជុំ G7សម្រាប់ឆ្នាំ ២០២៤ ដែលរួមមានទាំងសហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង អាល្លឺម៉ង់ និងអង់គ្លេស ។
លោក Blinken និយាយថា ប្រទេសរបស់ពួកយើង ក្រោកឈររួមគ្នា នៅជាមួយដៃគូផ្សេងទៀត ដើម្បីដោះស្រាយការវាយលុកកំពុងបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន ។
លោកថា ពួកយើងនឹងក្រោកឈររួមគ្នា ដើម្បីដោះស្រាយការងារប្រឈមបង្កឡើងដោយចិន ។ ពួកយើងនឹងក្រោកឈររួមគ្នា ដើម្បីសំឡឹងនាំយកសន្តិភាពប្រកបដោយចីរភាព និងយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ៕

