ក្រោយសភាសូម៉ាលី បញ្ជាក់សេចក្តីស្នើច្បាប់លើវិសោធនកម្មការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ឆ្ពោះទៅរកការបោះឆ្នោតសកល ក្រោយរយៈពេលច្រើនទសវត្សរ៍នៃប្រព័ន្ធបោះឆ្នោតផ្តោតលើបក្សពួកនិយម នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋនាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងរដ្ឋធានី Mogadishu ដើម្បីគាំទ្រព័ន្ធបោះឆ្នោតមនុស្សម្នាក់ សន្លឹកឆ្នោតមួយសំឡេង ។
នៅក្នុងចំណោមក្រុមបាតុករ គឺអ្នកស្រី Fatima Nor ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង Mogadishu និយាយថា អ្នកស្រីគាំទ្រការផ្លាស់ប្តូរការបោះឆ្នោតស្នើសុំ ។ ក្រុមបាតុករនាំគ្នាកាន់បដា ឬទង់ជាតិសូម៉ាលី និងស្រែកពាក្យស្លោក ។
អ្នកស្រី Nor និយាយថា ពួកយើងពុំចង់បានការបោះឆ្នោតលើកមុនដោយផ្អែកលើបក្សពួកនិយមនោះទេ ឬអ្នកដែលមានលុយច្រើននោះឡើយ ។ ពួកយើងស្វាគមន៍ប្រព័ន្ធបោះឆ្នោត មនុស្សម្នាក់ សន្លឹកឆ្នោតមួយសំឡេង ដើម្បីឲ្យពួកយើងទទួលបានការអភិវឌ្ឍ និងសន្តិភាព ហើយពួកយើងសូមធ្វើការអំពាវនាវឲ្យមនុស្សទាំងអស់ ស្វាគមន៍ការបោះឆ្នោតមនុស្សម្នាក់ សន្លឹកឆ្នោតមួយសំឡេង ។
ដំបូងឡើយ ប្រទេសសូម៉ាលី ត្រូវបានកំណត់ឲ្យមានការបោះឆ្នោតផ្ទាល់នៅឆ្នាំ ២០២០ ប៉ុន្តែជម្លោះអូសបន្លាយពេលនៅក្នុងចំណោមអ្នកនយោបាយ និងអសន្តិសុខនៅមានទូទាំងប្រទេស បានបង្ខំឲ្យរដ្ឋាភិបាល រក្សាការបោះឆ្នោតប្រយោល ៕