ទាហាន ៤នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាននាថ្ងៃអង្គារនេះ ពេលដែលក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់អតីតនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារលោក Imran Khan បានដង្ហែក្បួនមកកាន់ទីក្រុងមួយនេះ ដើម្បីទាមទារឲ្យមានការដោះលែងរូបលោក ។
កងកម្លាំងសន្តិសុខ បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅជិតសភា ហើយនគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើពួកគេ ដើម្បីព្យាយាមបំបែកហ្វូងមនុស្ស ។
ក្រុមអ្នកគាំទ្រលោក Khan បានទម្លុះឆ្លងកាត់របាំងសន្តិសុខនៅលើផ្លូវដែលបានបិទដោយទូកុងតឺន័រ ស្របពេលដែលពួកគេឆ្លើយតបនឹងការអំពាវនាវរបស់លោក Khanឲ្យធ្វើបាតុកម្មប្រឆាំង ។ ពួកគេបានអំពាវនាវឲ្យមានការដោះលែងលោក Khan និងការលាលែងពីអំណាចរបស់រដ្ឋាភិបាល ។
ក្រសួងមហាផ្ទៃប៉ាគីស្ថាន និយាយថា កងទ័ពត្រូវបានដាក់ពង្រាយដើម្បីការពារបេសកកម្មការទូតនៅតំបន់ពណ៌ក្រហមដែលមានការយាមកាមយ៉ាងតឹងរឹង ជាទីដែលអគាររដ្ឋាភិបាល និងស្ថានទូតស្ថិតនៅ ៕