ពលរដ្ឋហ្កាហ្សា និយាយពីការលំបាក ស្របពេលជួបកង្វះខាតស្បៀងអាហារ និងអាកាសធាតុត្រជាក់ខ្លាំង

2024/11/27 04:26:27 am        48

ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងភាគខាងត្បូង Khan Younis បាននិយាយរៀបរាប់ពីស្ថានភាពរស់នៅដ៏លំបាករបស់ពួកគេនៅក្នុងជំរំសំពត់តង់ជ្រកកោនបណ្តោះអាសន្ន អំឡុងរដូវត្រជាក់ ក្នុងស្ថានភាពរងាខ្លាំង និងកង្វះខាតស្បៀងអាហារ សម្រាប់គ្រួសារពួកគេ ។

អ្នកស្រី Umm Loay Asfour គឺជាជនប៉ាឡេស្ទីនមួយរូបនៅក្នុងទីក្រុង Khan Younis និយាយថា រាល់យប់កូនៗរបស់គាត់ស្រែកថ្ងូរដោយសារតែរងា និងការស្រេកឃ្លានអាហារ ។ កូនៗរបស់គាត់ចូលដេក ពុំបានទទួលទានអាហារពេលល្ងាចនោះទេ ។

ពេលដែលភ្លៀងធ្លាក់ខ្លាំង បានជន់លិចសំពត់តង់របស់ពួកគេ ជនប៉ាឡេស្ទីន ត្រូវបានគេមើលឃើញព្យាយាមធ្វើឲ្យសំពត់តង់របស់ពួកគេមានសុវត្ថិភាពជាមួយនឹងការយកថង់ប្លាស្ទិកទៅគ្រប់បិទបាំង ជម្រករបស់ពួកគេ ។

លោក Mohammed Abu Karsh គឺជាជនប៉ាឡេស្ទីនមួយរូបទៀតរស់នៅក្នុងជំរំជ្រកកោនក្នុងទីក្រុង Khan Younis និយាយថា ពួកយើងរស់នៅកន្លែងដែលគ្មានជញ្ជាំងនោះទេ ។ ពួកយើងបានយកភួយគ្រប ។ ភួយមិនអាចការពារបានអ្វីនោះទេ ពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងបែបនេះ ។

រយៈពេល ១៣ខែចូលក្នុងយុទ្ធនាការសឹកដ៏ខ្ទេចខ្ទាំរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាជាការឆ្លើយតបនឹងការវាយប្រហារស្លាប់មនុស្សរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ឱសថ និងទំនិញផ្សេងទៀត បណ្តាលឲ្យមានការស្រេកឃ្លានទ្រង់ទ្រាយធំ ហើយនិងការឈឺចាប់នៅក្នុងចំណោមជនស៊ីវិល ។

យុទ្ធនាការរបស់អ៊ីស្រាអែលនេះដែរ បានសម្លាប់មនុស្សជាង ៤៤.២០០នាក់ និងស្ទើតែធ្វើឲ្យរលាយពលរដ្ឋនៅតំបន់ហ្កាហ្សា ក្នុងពេលតែមួយ ខណៈដែលធ្វើឲ្យតំបន់បិទច្រកមួយនេះ ក្លាយជាគំនរបាក់បែក ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm