ឯកឧត្តម ចាយ បូរិន ជួបសំណេះសំណាលជាមួយគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តមកពីខេត្តត្រាវិញ

2024/11/27 03:10:34 pm        158

គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន បន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

ក្រោយពីការចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយក ទាំង២គណៈរួចមក គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បានបន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណៈប្រតិភូបានពាំនាំនូវទឹកព្រះទ័យ និងទឹកចិត្តរបស់ព្រះសង្ឃ និងប្រជាជនខ្មែរក្រោម នៃខេត្តត្រាវិញ ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ក្រសួងធម្មការ និងសាសនា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសេនាធិការជំនាញរបស់រាជរដ្ឋាភិបាលលើវិស័យធម្មការ និងសាសនា ក្នុងការជួយរៀបសម្របសម្រួលការរៀបចំពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលជាប្រវត្តិសាស្ត្រសម្រាប់ខ្មែរក្រោម។ ព្រះតេជព្រះគុណបានអរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលចាត់តាំងក្រុមការងារទទួលគណៈប្រតិភូ និងបានសម្របសម្រួលឱ្យគណៈប្រតិភូបានចូលក្រាបបង្គំគាល់សម្តេចព្រះសង្ឃទាំងពីរគណៈ ដើម្បីទូលថ្វាយសម្តេចជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិធម្មវិន័យ ការសិក្សារៀនសូត្ររបស់ព្រះសង្ឃខ្មែរក្រោមគ្រប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ និងការបន្តថែរក្សានូវមរតក៌ វប្បធម៌ប្រពៃណីរបស់ខ្មែរក្រោមនៅតាមទីអារាម។ ព្រមជាមួយគ្នានេះផងដែរ គណៈប្រតិភូស្នើសុំឱ្យក្រសួង បន្តគាំទ្រដល់ព្រះសង្ឃខ្មែរក្រោម ដែលកំពុងស្នាក់នៅ និងសិក្សានៅតាមពុទ្ធិកសិក្សានៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះគណៈប្រតិភូក៏មានបំណង សុំឱ្យមានការចែករំលែកនូវឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណីសាសនា និងភាសា ដែល ក្រសួងមាន ដើម្បីយកទៅប្រើប្រាស់បន្ថែមទៀតជាឧត្តមប្រយោជន៍របស់កូនចៅខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។

ជាការឆ្លើយតបវិញនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ប្រតិភូ ព្រះសង្ឃខ្មែរក្រោម ដែលបាននិមន្តមកទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្រសួងធម្មការ និងសាសនា នាពេលនេះ។ ឯកឧត្តមបានគាំទ្រចំពោះសំណើររបស់ព្រះអង្គក្នុងការបន្តយកចិត្តទុកដាក់ចំពោះព្រះសង្ឃខ្មែរក្រោម ដែលកំពុងសិក្សានៅតាមបណ្តាពុទ្ធិកសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណីសាសនា និងភាសាខ្មែរនោះ ក្រសួងនឹងផ្តល់ប្រគេន ដើម្បីព្រះអង្គយកទៅប្រើប្រាស់ជាឧត្តមប្រយោជន៍ របស់បងប្អូនខ្មែរក្រោមក្នុងខេត្តត្រាវិញ។ ឯកឧត្តម បានបន្តទៀតថា ក្រសួងធម្មការ និងសាសនា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់សុខដុមនីយកម្មសាសនា ពិសេសលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាងនេះទៅទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងគាំទ្រលើវិស័យសិក្សាអប់រំ បំពេញបន្ថែមនូវចំណេះដឹករបស់ព្រះសង្ឃឱ្យបានខ្ពង់ខ្ពស់តាមរយៈពុទ្ធិកវិទ្យាល័យ ពុទ្ធិកសាកលវិទ្យា ទាំងរាជធានី-ខេត្តទូទាំងប្រទេស។ ក្នុងឱកាសនោះ ឯកឧត្តមបានប្រគេនប្រតិភូនូវឯកសារមួយចំនួនដូចជា សៀវភៅរាជសព្ទ-សង្ឃសព្ទ សៀវភៅកម្រង

ឧទ្ទេសាចារ្យខ្មែរ សៀវភៅព្រះរាជីវប្រវត្តិសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងសៀវភៅកម្រងសង្ឃប្រកាស នៃអនុសង្ឃវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ។

ជាទីបញ្ចប់ឯកឧត្តមបានប្រគេនពរជ័យគណៈប្រតិភូ និងផ្តាំផ្ញើក្ដីនឹករលឹកដល់ប្រជាពុទ្ធ បរិស័ទខ្មែរក្រោម ខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm