ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយថា បុគ្គលិកជួយសង្គ្រោះនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាលពីថ្ងៃអង្គារ ទី២៦ វិច្ឆិកា ដើម្បីជីកស្វែងរកជនរងគ្រោះចេញពីទឹកជំនន់ និងបំណាក់ដីកាលពីថ្ងៃចុងសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់។

អ្នកនាំពាក្យទីភ្នាក់ងារ លោក Abdul Muhari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង សាកសពមនុស្សប្រាំនាក់ដែលត្រូវបានចុះបញ្ជីថាបានបាត់ខ្លួន ត្រូវបានទាញយកចេញពីដីល្បប់ និងកម្ទេចកម្ទី។

លោកនិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានគេរកឃើញស្លាប់ ហើយមនុស្ស១០នាក់បានស្លាប់ដោយសារបំណាក់ដីនៅក្នុងស្រុក Karo ។
ចាប់ពីថ្ងៃសៅរ៍ចុងសសប្តាហ៍កន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកស្រុកចំនួន៤នៅទូទាំងភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមានគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ។
លោក Juspri Nadeak ប្រធានផ្នែកគ្រោះមហន្តរាយនៅក្នុងស្រុក Karo ដែលរងគ្រោះខ្លាំងជាងគេ បាននិយាយថា យើងកំពុងសម្អាតដីល្បប់ និងកម្ទេចកម្ទីពីបំណាក់ដី ខណៈរំពឹងពីលទ្ធភាពនៃការរកឃើញជនរងគ្រោះបន្ថែមទៀត។