Sergio Aguero ស៊ុត​គ្រាប់​ដំបូង​ឱ្យ Barcelona តែ​ចាញ់ Real Madrid ២-១ ក្នុងជំនួប El Clasico

2021/10/25 12:34:39 pm        240

​បាល់ទាត់៖ ​Real Madrid បាន​យកឈ្នះ​នៅ​ទឹកដី Barcelona ២-១ ក្នុងជំនួប El Clasico សប្តាហ៍​ទី៩ ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។ ​នេះ​ជា​ជំនួប El Clasico ដំបូង​រាប់​ពី​ឆ្នាំ២០០៤ ដែល​គ្មាន​វត្តមាន Lionel Messi រឺ Sergio Ramos ដែល​អ្នក​ទាំងពីរ​សុទ្ធតែ​បាន​ចាកចេញ​ទៅកាន់ Paris Saint Germain​។​ ​​ខ្សែការពារ​ចំណូល​ថ្មី​ផ្ទេរ​ពី Bayern Munich, David Alaba រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៣២​។

​​ពីរ​គ្រាប់​ចុងក្រោយ​នៃ​ការប្រកួត​នេះ​កើតឡើង​នៅ​ចុង​ម៉ោង​ទៅហើយ​ពោលគឺ Lucas Vazquez ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី៩០+៣ ធានា​ជ័យជំនះ​ឱ្យ Real Madrid មុនពេល​ដែល​អតីត​ខ្សែប្រយុទ្ធ Manchester City, Sergio Aguero ដែល​បាន​ផ្លាស់ប្តូរ​ចូល​នោះ​ក៏​រកបាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី៩០+៧​។ ​​នេះ​ជា​ជ័យជំនះ ៤លើក​ផ្ទួនៗ​សំរាប់ Real Madrid ក្នុងជំនួប El Clasico ជា​លើកដំបូង​រាប់​ពី​ឆ្នាំ១៩៦០ ដែល​នៅពេលនោះ​ពួកគេ​ឈ្នះ ៧ប្រកួត​ជាប់​គ្នា​។

​​លោក Ronald Koeman បាន​ក្លាយជា​អ្នកចាត់ការ Barcelona ទី២ ប៉ុណ្ណោះ​ដែល​ដឹកនាំ​ក្រុម​ចាញ់​ក្នុងជំនួប El Clasico ៣លើកតាំងពី​អ្នកចាត់ការ​សញ្ជាតិ​អៀក​ឡង់ Patrick O’Connell ដែល​ដឹកនាំ​ចាញ់ ៤ប្រកួត​ជាប់​គ្នា​នៅ​ចន្លោះ​ឆ្នាំ១៩៣៥ ដល់ ១៩៤០​។ ​​Barcelona នៅ​ពេលនេះ​ធ្លាក់​ដល់​លេខ៩ ក្នុង​តារាង​មាន ១៥ពិន្ទុ​ខណៈ Real Madrid ឈរ​លេខ២ ក្នុង​តារាង​មាន ២០ពិន្ទុ​។ ​​Real Sociedad ឡើង​នាំមុខគេ​ក្នុង​តារាង​មាន ២១ពិន្ទុ​តែ​ប្រកួត​ច្រើនជាងគេ ១ប្រកួត​ក្រោយ​ស្មើគ្នា​នៅ​ទឹកដី Atletico Madrid ២-២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am