ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនូវែលសេឡង់ លោក Wang Xiaolong បាននិយាយថា ប្រសិនបើនូវែលសេឡង់ចូលរួមជាមួយក្រុមសម្ព័ន្ធសន្តិសុខអុកគើស(AUKUS) នោះនឹងក្លាយជារឿងជៀសមិនរួច នឹងមានផលវិបាកអវិជ្ជមានសម្រាប់ទំនាក់ទំនងរបស់ប្រទេសនេះជាមួយប្រទេសចិន។

នៅក្នុងបទសម្ភាសន៍វិទ្យុរដ្ឋនូវែលហ្សេឡង់ ដែលបានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ លោក Wang បាននិយាយថា នៅពេលសម្រេចចិត្តថាតើត្រូវចូលរួមជាក្រុមដែរឬទេ ប្រទេសចិនសង្ឃឹមថាប្រទេសនូវែលហ្សេឡង់នឹងគិតគូរពីផលប្រយោជន៍ល្អបំផុតរយៈពេលវែងរបស់ខ្លួន ដែលជាផលប៉ះពាល់ដ៏ធំសម្រាប់ សន្តិសុខក្នុងតំបន់ និងផលប៉ះពាល់លើទំនាក់ទំនងរវាងចិន និងនូវែលសេឡង់។

នូវែលសេឡង់ធ្លាប់បាននិយាយថា វាគឺជាការប្រមូលផ្តុំព័ត៌មានលើកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយក្រុមប្រទេស AUKUS ប៉ុន្តែពុំមានការប្តេជ្ញាចិត្តណាមួយទេ។
សេចក្តីថ្លែងការណ៍រួមពីប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីខែកញ្ញា បាននិយាយថា ពួកគេកំពុងពិគ្រោះយោបល់ជាមួយនូវែលសេឡង់ កាណាដា និងសាធារណរដ្ឋកូរ៉េ ដើម្បីកំណត់លទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការលើសមត្ថភាពកម្រិតខ្ពស់ក្រោម ស្ដម្ភកិច្ចព្រមព្រៀងទី២ អុកគើស (AUKUS Pillar II) ៕